កាន់តែងាយស្រួលក្នុងការ Jailbreak iDevice របស់​អ្នក​ជាមួយ Pangu ជំនាន់ 1.1.0 ថ្មី

0
កាលពីសប្ដាហ៍មុនវាគឺជារឿងគួរ​អោយ​ភ្ញាក់​ផ្អើល​មែន​ទែន ជាមួយ​នឹង​កម្មវិធី Jailbreak មាន​ឈ្មោះ​ថា Pangu ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ម៉ត់ចត់​បំផុត​ពី​ក្រុម​បំបែក​កូដ​ប្រទេស​ចិន សម្រាប់​ម៉ាស៊ីន iPod Touch, iPad និង iPhone ដែល​យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​ការ​រង់ចាំ​យ៉ាង​យូរ​ខែ​ណាស់​មក​ហើយ។ យ៉ាង​ណា​មិញ​កម្មវិធី Pangu នោះ​គឺ​គ្រាន់​តែ​ជា​ជំនាន់ 1.0 ប៉ុណ្ណោះ ហើយ​វា​អាច​ប្រើ​ប្រាស់​បាន​តែ​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows តែ​ប៉ុណ្ណោះ សម្រាប់​អ្នក​ប្រើ​ប្រាស់ Mac OS X គឺ​មិន​អាច​ធ្វើ​ការ Jailbreak បាន​ឡើយ ពិសេស​បំផុត​នោះ​គឺ​យើង​ពិបាក​ក្នុង​ការ​មើល​ទៅ​លើ​អក្សរ​ដែល​មាន​នៅ​លើ​ កម្មវិធី​នោះ​ណាស់ វា​មាន​សុទ្ធ​តែ​សញ្ញា​សួរ

 សូម​ធ្វើ​ការ​ បង្ហាញ​កម្មវិធី Pangu នេះ​ដដែល​ទៅ​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា​អោយ​បាន​ដឹង​ថា ក្រុម​បំបែក​កូដ Pangu របស់​ចិន បាន​ធ្វើ​ការ​ដុត​ដៃ​ដុត​ជើង​យ៉ាង​សស្រាក់​សស្រាំ​បំផុត ដោយ​បញ្ចេញ​អោយ​មាន​កម្មវិធី Pangu ជំនាន់​ថ្មី ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាង​ជំនាន់​មុន។ Pangu ជំនាន់ 1.1.0 អាច​ប្រើ​ប្រាស់​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows និង OS X របស់ Apple ថែម​ទៀត ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​បំផុត​នោះ​គឺ​យើង​នឹង​មិន​ឃើញ​សញ្ញា​សួរ​រញ៉េ​ រញ៉ៃ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ​យើង​នឹង​ឃើញ​មាន​ភាសា​អង់គ្លេស​មក​ជំនួស​វិញ ដែល​បង្ក​អោយ​មាន​ភាព​ងាយ​ស្រួល​យល់​ជាង​ជំនាន់ 1.0 កាល​ពី​អាទិត្យ​មុន ដូច​រូប​ខាង​ក្រោម​នេះ។

អ្នកទាំងអស់គ្នាប្រហែលជា​ឆ្ងល់​ទៀត​ថា តើ​ដំណើរ​ការ Jailbreak រវាង Pangu ជំនាន់ 1.0 និង Pangu ជំនាន់ 1.1.0 ខុស​គ្នា​ដែរ​ឬ​ទេ? តើ​វា​អាច​នឹង​បង្ក​អោយ​មាន​ផល​ប៉ះពាល់​អ្វី​ទៅ​ដល់​ម៉ាស៊ីន? ចម្លើយ​គឺ របៀប Jailbreak មាន​ភាព​ដូច​គ្នា​ទាំង​ស្រុង​ចាប់​ផ្ដើម​ពី​ដំណាក់​កាល​ដំបូង​រហូត​ដល់​ ដំណាក់​កាល​ចុង​ក្រោយ ដោយ​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ថ្ងៃ​ខែ និង​ម៉ោង​ជា​ដើម ពិសេស​ផង​ដែរ​នោះ Pangu 1.1.0 មាន​ទំហំ​តូច​ត្រឹម​តែ 34.2MB ប៉ុណ្ណោះ រី​ឯ Pangu 1.0 មាន​ទំហំ 79.5 MB។ ក្នុង​នោះ​ផង​ដែរ​ក្រុម Pangu បាន​បញ្ជាក់​ប្រាប់​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter ផង​ដែរ​ថា Pangu ជំនាន់​ថ្មី​នេះ​បាន​ធ្វើ​ការ​កែប្រែ bugs ខ្លះៗ ពិសេស​សម្រាប់​ម៉ាស៊ីន​មាន​បញ្ហា Boot Loop នឹង​អាច​ដំណើរ​ការ​បាន​ស្រួល​ដូច​ធម្មតា ហើយ​វា​ក៏​មិន​បង្ក​អោយ​មាន​ផល​អាក្រក់​ដល់​ម៉ាស៊ីន​របស់​យើង​ដែរ អោយ​តែ​ធ្វើ​ទៅ​តាម​ដំណាក់​កាល​នីមួយៗ​បាន​ត្រឹម​ត្រូវ។

សង្ឃឹមថាអ្នកទាំងអស់អាច​នឹង​ ទទួល​បាន​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ក្នុង​ការ Jailbreak ម៉ាស៊ីន iPod Touch, iPad និង iPhone របស់​អ្នក​បាន​កាន់​តែ​សំបូរ​បែប និង​រហ័ស​ជាង​មុន។