តើអ្នកចង់សាកល្បងប្រើ Windows 10 ដែរ​ឬ​ទេ? អ្នក​អាច Download យក File របស់​វា​ ទៅ​តម្លើង​បាន Free!

0
ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រជំនាន់ និង​ចុង​ក្រោយ​គេ​បង្អស់ Windows 10 របស់​ក្រុមហ៊ុន Microsoft បាន​ប្រកាស​ចេញ​អោយ​យើង​ទាំង​អស់​គ្នា​បាន​ដឹង និង​ស្គាល់​កាល​ពី​ថ្ងៃ​ទី​អង្គារ ទី 30 ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ តែ​វា​មិន​មែន​ជា Windows ផ្លូវ​ការ​នោះ​ទេ ផ្ទុយ​ទៅ​វិញ Microsoft នឹង​ប្រកាស​ចេញ Windows 10 នេះ​ជា​ផ្លូវ​ការ ដំណើរ​ការ​បាន​ស្រួល​បំផុត​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2015 ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ​បើ​ទោះ​បី​ជា​ពេល​បច្ចុប្បន្ន​យើង​ពុំ​ទាន់​អាច​ប្រើ​ប្រាស់ Windows 10 ក៏​ពិត​មែន តែ​យើង​ក៏​អាច​ធ្វើ​ការ​ប្រើ​ប្រាស់ Windows 10 ជា​ជំនាន់ Preview បាន​ផង​ដែរ ដែល​វា​ដូច​ទៅ​នឹង Mac OS X Yesomite Beta ខុស​ត្រង់​តែ​ពាក្យ Preview និង Beta ប៉ុណ្ណោះ។



ហេតុនេះសម្រាប់ប្រិយមិត្តដែលកំពុងតាមដាន​ពត៌មាន ហើយ​ចង់​បាន File របស់ Windows 10 Preview យក​ទៅ​ប្រើ​ប្រាស់​សាក​ល្បង​លេង​នោះ អ្នក​ទាំង​អស់​គ្នា​អាច​ធ្វើ​ការ Download យក File របស់ Windows 10 ជា​ប្រភេទ ISO ទៅ​តម្លើង​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ដោយ​ប្រើ​ប្រាស់​តាម​កម្មវិធី Boot មួយ​ចំនួន​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក ឬ Burn ចូល DVD ក៏បាន។ យ៉ាង​ណា​ក៏​ដោយ​មុន​នឹង​ធ្វើ​ការ Download អ្នក​តម្រូវ​អោយ​មាន​កម្លាំង​ម៉ាស៊ីន​កុំព្យូទ័រ​ដូច​ខាង​ក្រោម​ទាំង Laptop និង Desktop៖
  • CPU ល្បឿនចាប់ពី 1GHz ឡើងទៅ
  • RAM តិចបំផុត 1GB (32-bit)
  • RAM ទំហំ 2GB ឡើងទៅ (64-bit)
  • ទំហំ Hard Disk យ៉ាងហោចណាស់ 16GB
  • ក្រាហ្វិចត្រូវ Support ជាមួយ DirectX9
  • ត្រូវមាន Account របស់ Microsoft ផ្ទាល់ខ្លួនមួយ
  • កុំព្យូទ័រត្រូវភ្ជាប់ទៅកាន់ អ៊ីនធឺណែត
បើអ្នកទាំងអស់គ្នាមានល្បឿនកុំព្យូទ័រដូច ឬ​ខ្លាំង​ជាង​ខាង​លើ ក៏​ដូច​ជា Account របស់ Microsoft និង​កុំព្យូទ័រ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​បាន មាន​ន័យ​ថា​អ្នក​អាច​ប្រើ​ប្រាស់ Windows 10 ជំនាន់​សាក​ល្បង​បាន​ហើយ។ Cambodia Youths សូម​បញ្ជាក់​ប្រាប់​អោយ​ដឹង​ផង​ដែរ​ថា Windows 10 Technical Preview នេះ​គឺ​គ្រាន់​តែ​ជា​ជំនាន់​សាក​ល្បង​តែ​ប៉ុណ្ណោះ ហេតុ​នេះ​ហើយ​មុខងារ​មួយ​ចំនួន​ពុំ​ទាន់​ដំណើរ​ការ​បាន​ពេញ​លក្ខណៈ 100% នោះ​ទេ ហើយ Windows ទៀត​សោត​នឹង​មាន​ការ Update ជា​បន្ត​បន្ទាប់ ព្រោះ​ក្រុម​អ្នក​ជំនាញ​របស់ Microsoft ត្រូវ​ធ្វើ​តេស្ត​សាក​ល្បង​អោយ​បាន​ល្អិតល្អន់។
Download យក File Windows 10 នៅខាងក្រោម៖
លេខសម្ងាត់ ឬ Product Key សម្រាប់ប្រើប្រាស់៖ NKJFK-GPHP7-G8C3J-P6JXR-HQRJR
បញ្ជាក់៖ Windows 10 នឹងទាមទារអោយ​អ្នក​វាយ​លេខ​កូដ ឬ Product Key ចូល​លើ​កុំព្យូទ័រ​របស់​អ្នក ហេតុ​នេះ​សូម​វាយ​កូដ​ខាង​លើ​ចូល​គឺ​ជា​ការ​ស្រេច ដែល​វា​មាន​សុពល​ភាព​ដល់​ថ្ងៃ​ទី 15 ខែ មេសា ឆ្នាំ 2015 តែ​ត្រូវ​ភ្ជាប់​កុំព្យូទ័រ​ទៅ​កាន់​អ៊ីនធឺណែត​ផង​ទើប Microsoft ស្គាល់​លេខ​កូដនេះ។

ប្រភពៈ​ Microsoft

ដៃគូសហការ