តើអ្នកចង់សាកល្បងប្រើ Windows 10 ដែរ​ឬ​ទេ? អ្នក​អាច Download យក File របស់​វា​ ទៅ​តម្លើង​បាន Free!

0
ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រជំនាន់ និង​ចុង​ក្រោយ​គេ​បង្អស់ Windows 10 របស់​ក្រុមហ៊ុន Microsoft បាន​ប្រកាស​ចេញ​អោយ​យើង​ទាំង​អស់​គ្នា​បាន​ដឹង និង​ស្គាល់​កាល​ពី​ថ្ងៃ​ទី​អង្គារ ទី 30 ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ តែ​វា​មិន​មែន​ជា Windows ផ្លូវ​ការ​នោះ​ទេ ផ្ទុយ​ទៅ​វិញ Microsoft នឹង​ប្រកាស​ចេញ Windows 10 នេះ​ជា​ផ្លូវ​ការ ដំណើរ​ការ​បាន​ស្រួល​បំផុត​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2015 ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ​បើ​ទោះ​បី​ជា​ពេល​បច្ចុប្បន្ន​យើង​ពុំ​ទាន់​អាច​ប្រើ​ប្រាស់ Windows 10 ក៏​ពិត​មែន តែ​យើង​ក៏​អាច​ធ្វើ​ការ​ប្រើ​ប្រាស់ Windows 10 ជា​ជំនាន់ Preview បាន​ផង​ដែរ ដែល​វា​ដូច​ទៅ​នឹង Mac OS X Yesomite Beta ខុស​ត្រង់​តែ​ពាក្យ Preview និង Beta ប៉ុណ្ណោះ។