របៀប​តម្លើង​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​លើ ​iOS 7.1.x បន្ទាប់ពី​ Jailbreak រួច

0
យើងធ្លាប់បានដឹងរួចមកហើយថា មូលហេតុចំបងដែលអ្នកប្រើប្រាស់​ iDevice​ ខ្មែរ​ធ្វើ​ការ​ Jailbreak​ នោះ​គឺ​ដើម្បី​ តម្លើង​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នៅ​លើ​ឧបករណ៍​របស់​គេ។​ កាល​ពី​ម្សិលមិញ​ យើង​សង្កេត​ឃើញ​ថា​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ បាន​សួរ​នាំ​ពី​ពុម្ព​អក្សរខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 7.1.x នេះ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​រៀប​រាង​នៅ​ឡើយ​ទេ។​ យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​ខ្មែរ​នេះ​ជា​ចាំ​បាច់​ លោក​អ្នក​ក៏​អាច​តម្លើង​វា​បាន​ដែរ​ នៅលើ​ឧបករណ៍​របស់អ្នក ​ដោយ​ប្រើប្រាស់​ក្តារ​ចុច​ និង​ពុម្ព​អក្សរ​ខ្មែរ​ ដែល​បាន​កែ​សម្រួល​ (Patched code) ចេញ​ពី​របស់​ 4Khmeriphone។


ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរ និងពុម្ពអក្សរខ្មែរ​យ៉ាង​ងាយ​ស្រួល​ ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​អាច​ដំឡើង​បាន​ដោយ​ជោគ​ជ័យ​ទាំង​អស់​ គ្នា។
តម្រូវការ
  • iPhone, iPad និង iPod Touch 5th ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ iOS 7.1 រឺកី 7.1.1
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
  • iPhone រឺ iPad ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត

របៀបតម្លើង
  • ចូលទៅកាន់កម្មវិធី Cydia រួចហើយចុចលើពាក្យ​ Source​ នៅ​ជួរ​ខាង​ក្រោម >​ ចុច​លើ​ពាក្យ​ Edit > Add និង​វាយ​ពាក្យ “ elunchen.com/cydia “ និង​ចុច​លើ​ពាក្យ​ Add Source រួច​ចាំ​មួយ​ភ្លែត
  • នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន​ ស្វែង​រក​ រួច​វាយ​ពាក្យ​ “ iOS 7.1.x “ នោះ​អ្នក​នឹង​ឃើញ​មាន​លទ្ធផល​ចំនួន​បួន។
  • សូមចុចលើ iOS 7.1.x khmer fonts​ ហើយ​ចុច​ Install រួច​ចុច​ Restart
  • ចូលកម្មវិធី Cydia ដដែល រួចស្វែងរកពាក្យ ​“ iOS 7.1.x iPhone keyboard “ និង​តម្លើង​ ប៉ុន្តែ​បើ​អ្នក​ប្រើ ​iPhone តែ​បើ​ប្រើ​ iPad វិញ សូម​តម្លើង​ iOS 7.1.x iPad Keybard
  • បន្ទាប់ពីតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះហើយ សូមចូលទៅកាន់​ Setting > General > keyboard > Keyboards > ចុច​លើ ​Add news ហើយ​អូស​ទៅ​ក្រោម​ និង​ចុច​លើ​ពាក្យ​ ក្តារ​ចុច​ខ្មែរ​ជា​ការ​ស្រេច
សូមរីករាយក្នុងការប្រើប្រាស់ ហើយយើងក៏សូមបញ្ជាក់ផងដែរថា​ ពុម្ព​អក្សរ​ខ្មែរ​ និង​ក្តារ​ចុច​នេះ ​គឺ​ជា​របស់​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ​ ពោល​វា​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​ធ្វើ​តេស្ត​សាក​ល្បង​ហើយ​ យើង​សង្កេត​ឃើញ​ថា​ វា​អាច​ដំណើរ​ការ​បាន​ស្រួល​ដែរ​ មិន​ចោទ​ជា​បញ្ហា​ច្រើន​នោះ​ទេ។