មើល​វីដេអូ​YouTube ក្នុង​ល្បឿន​អ៊ីនធឺណិត​យឺត​បាន​ដូច​​ចាក់​លើ​កុំព្យូទ័រ​ធម្មតា

0
មាន​បញ្ហា​រអាក់រអួល​ក្នុង​ការ​មើល​វីដេអូ ​​​ក្នុង YouTube ដែរ​ឬ​ទេ ? ដើម្បី​មើល​វីដេអូ​ក្នុង YouTube បាន​ល្អ ប្រិយមិត្ត​ចាំបាច់​ត្រូវ​មាន​ល្បឿន​អ៊ីនធឺណិត​លឿន ​ប៉ុន្តែ​នៅ​ពេលនេះ CambodiaYouths នឹង​បង្ហាញ​ពី​របៀប​មួយ អាច​ឲ្យ​ប្រិយមិត្ត​មើល​វីដេអូ​ក្នុង YouTube បាន​ទោះ​មាន​ល្បឿន​អ៊ីនធឺណិត​មិន​សូវ​លឿន​ក៏​ដោយ។
ចូល ​ទៅ​កាន់​គេហទំព័រ YouTube ដើម្បី​រក​វីដេអូ​មួយ​ណា​ដែល​អ្នក​ចង់​មើល បន្ទាប់​មក​ចុច Mous ខាង​ស្ដាំ​លើ Link របស់​វីដេអូ​នោះ ហើយ​យក​ពាក្យ​ Copy Link Location ដើម្បី​ចម្លង​យក​អាសយដ្ឋាន​របស់​វីដេអូ​ដែល​អ្នក​ចង់​មើល។



ដើម្បី​ជំនួយ​ការ​មើល​វីដេអូ​ YouTube ឲ្យ​កាន់​តែ​ប្រសើរ​ ប្រិយមិត្ត​ត្រូវ​ដំឡើង​កម្មវិធី VLC Media Player ។ ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។


បន្ទាប់ ​ពី​បាន​ដំឡើង​រួច​ហើយ បើក​កម្មវិធី​នោះ បន្ទាប់​មក​ចុច Ctrl+V អ្នក​នឹង​បាន​ឃើញ​ដូច​រួប​ខាង​ក្រោម​នេះ។ ចុច​លើ​ប៊ូតុង​ Play ដើម្បី​សាក​ល្បង​មើល​វីដេអូ​ដែល​អ្នក​ចង់​មើល ៕​