Duplicate File Cleaner កម្មវិធី​លុប​ឈ្មោះ​ឯកសារ​ស្ទួន

0
ការ​រក្សា​ទុក​ឯកសារ ពេល​ខ្លះ​មាន​ការ​ចម្លង​ឈ្មោះ​និង​ប្រភេទ​ឯកសារ​ដដែលៗ ហើយ​គិត​ថា​វា​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​សិន​ជា​ទុក​ឯកសារ​ដដែល​ជាន់​គ្នា​ច្រើន​វា​នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ អ្នក​ប្រើប្រាស់។ ប្រាកដ​ណាស់​វា​នឹង​ប៉ះ​ពាល់ ដល់​ល្បឿន​ដំណើរការ​ដោយ​ធ្វើ​ឲ្យ​មាន​ល្បឿន​យឺត ព្រោះ​នៅ​ពេល​បើក​ចូល​ទីតាំង​ទៅ​យក​ឯកសារ​មក​ប្រើ​នោះ កុំព្យូទ័រ​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក​ឯកសារ​នោះ ហើយ​ចំណុច​សំខាន់​ជាង​នេះ គឺ​ធ្វើ​ឲ្យ​ខាត​ទំហំ Space ឥត​ប្រយោជន៍។
ទំព័រ ​នេះ CambodiaYouths សូម​បង្ហាញ​កម្មវិធី​មួយ​ប្រភេទ​ដែល​មាន​ជំនាញ​ក្នុង​ការ​រុករក​ឯកសារ​ទាំង​ ឡាយ​ដែល​មាន​ឈ្មោះ​ស្ទួន​គ្នា​នោះ​គឺ Duplicate File Cleaner ដែល​មាន៖



- ជំនាន់: V2.6
- ទំហំ: 1,7MB
- ប្រព័ន្ធ​ប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់​ស្វែងរក​និង​លុប​ឯកសារ​ដែល​មាន​ឈ្មោះ​ដូច​គ្នា
សូម​តាម​ដាន​ជំហាន​ខាង​ក្រោម និង​អនុវត្ត​ទាំង​អស់​គ្នា៖
- ជា​ដំបូង​សូម​ទាញ​យក​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ duplicate_file_cleaner
- បន្ទាប់​ពី​ទាញ​យក​រួច សូម​ធ្វើ​ការ​ដំឡើង​ដោយ​ទៅ​រក​ឯកសារ​ដែល​បាន​ទាញ​យក​            រួច​ចុច​ពីរ​ដង​លើ​ឯកសារ​នោះ ហើយ​ចុច​លើ​ប៊ូតុង Next → ធីក​លើ​ឃ្លា I accept the agreement រួច​ចុច Next → Next → Next → Install → Finish
- បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង registration នឹង​បង្ហាញ​ឡើង​មក ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង “Enter Code” ដើម្បី​រើស​យក serial ណា​មួយ​ដូច​ខាង​ក្រោម​ទៅ​បំពេញ​នៅ​ត្រង់​ប្រអប់ Serial Number៖

DC-8491-55B8-TQRDHDQUF5
DC-8878-5538-VNFJRDNSU5
DC-7AC3-55B8-YZWGLDSPG5
DC-A173-5548-LNOBFDUFK5
DC-1DC1-55E8-UVLXLDKQI5
DC-3DD9-55D8-EJYSEDHJR5
DC-8ABF-55F8-ANOQPDPYY5


- ដើម្បី​ស្វែងរក​ឯកសារ​ស្ទួន​ឈ្មោះ​គ្នា យើង​ត្រូវ​កំណត់​ទីតាំង Drive ដែល​ចង់ Scan ជា​មុន​សិន ឧទាហរណ៍ scan ទៅ​លើ “drive E” រួច​ចុច​លើ​ប៊ូតុង “Scan Now” ដូច​ខាង​ក្រោម


- ក្រោយ​ពី scan ចប់នឹងបង្ហាញផ្ទាំងដូចខាងក្រោម, ប្រសិនឯកសារដែល​មានឈ្មោះដូចគ្នាវានឹងបង្ហាញនៅក្នុងតារាង។ យើងអាចធីកទៅលើឈ្មោះឯកសារដែលមានរួចហើយ បន្ទាប់មកចុចលើប៊ូតុង Delete បន្ទាប់មកនឹងបង្ហាញផ្ទាំង Delete Confirmation ដើម្បីលុបជាការស្រេច។


ចង់ដឹងថា កម្មវិធីនេះជំនាញក្នុងការស្វែងរកយ៉ាងណានោះ ប្រិយមិត្តអាចសាកល្បងអនុវត្តតាមជំហានដូចខាងលើបាន។