បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរ​ការ​លើ Windows 7

0
ថ្ងៃ​នេះ CambodiaYouths សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​បិទ​កម្មវិធី​​ដែល​អ្នក​មិន​ចង់​ប្រើ/ដំណើរការ ​លើ​Windows 7 របស់​អ្នក។ អ្នក​ប្រើ​ត្រូវ​កំណត់​ឈ្មោះ​កម្មវិធី​ដែល​ចង់​ប្រើ​ឲ្យ​វា​អាច​ដំណើរការ​ បាន​ហើយ​ក្រៅ​ពី​នេះ​កម្មវិធី​ដែល​មិន​បាន​កំណត់​ឈ្មោះ​វា​នឹង​មិន​អាច​ ដំណើរ​ការ​បាន​ឡើយ។ តោះ​ចាប់​ផ្ដើម​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖
ជំហានទី១៖ ចុច​លើ​ប៊ូតុង Start ហើយ​វាយ​ពាក្យ gpedit.msc នៅ​ក្នុង​ប្រអប់​ស្វែង​រក​របស់​ម៉ឺនុយ Start រួច​ចុច Enter។



ជំហានទី២៖ នឹង​បើក​ផ្ទាំង Local Group Policy Editor ឡើង, រួច​ចុច​ត្រង់ User Configuration => Administrative Templates => System ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ Window paneហើយ​រក​មើល Run only specified Windows applications នៅ​ខាង​ស្ដាំ Window pane រួច​ចុច​ពីរ​ដង។


ជំហានទី៣៖ ក្រោយ​មក​នឹង​ឃើញ​ផ្ទាំង​ថ្មី​បើក​ឡើង, កន្លែង​នេះ​ត្រូវ​រើស​យក Enable រួច​ហើយ​ចុច​លើ​ប៊ូតុង Show ដើម្បី​បញ្ចូល​ឈ្មោះ​កម្មវិធី​ដែល​ចង់​ឲ្យ​ប្រើ​បាន។


ជំហានទី៤៖ បន្ទាប់​ពី​បញ្ចូល​ឈ្មោះ​កម្មវិធី​ ដែល​អ្នក​ចង់​កំណត់​ឲ្យ​ដំណើរការ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច។


ជា ​ចុងក្រោយ​កុំព្យូទ័រ​ដែល​បាន​កំណត់​នេះ​នឹង​បើក​បាន​តែ​កម្មវិធី​ដែល​មាន​ ឈ្មោះ​ក្នុង​បញ្ជី​ខាង​លើ​ប៉ុណ្ណោះ។ បើ​អ្នក​ចុច​លើ​កម្មវិធី​ផ្សេង​នោះ​វា​នឹង​បង្ហាញ​សារ error ដូច​រូប​ខាង​ក្រោម៖