0
តើអ្នកទាំងអស់គ្នាធ្លាប់គិតទេថាចង់អោយម៉ូឌឹមរបស់អ្នកអាចប្រើប្រាស់Internetបានជាមួយនឹង
ស៊ីមកាតគ្រប់ប្រព័ន្ធរឺទេ? ជាការពិតណាស់រាល់ម៉ូឌឹមនីមួយៗ គឺតែងតែមានលក្ខលៈខុសៗពីគ្នា ដោយម៉ូឌឹមខ្លះអាចអនុញ្ញាតអោយអ្នកទាំងអស់គ្នាប្រើប្រាស់នូវស៊ីមកាតបានគ្រប់ប្រព័ន្ធដោយ មិនចាំបាច់ដោះលេខកូដប៉ុន្តែក៏មានម៉ូឌឹមខ្លះមិនអាចប្រើបានគ្រប់ស៊ីមកាតផងដែរដោយវាតំរូវ
អោយអ្នកទាំងអស់គ្នាធ្វើការដោះលេខកូដជាមុន សិនទើបអាចប្រើបាន។ ថ្ងៃនេះប្លក់យុវជនខ្មែរយើងសូមបង្ហាញពីវិធីសាស្រ្តថ្មីមួយដល់អ្នកទាំងអស់គ្នាពីវិធីដែលអាចប្រើ
ម៉ូឌឹមគ្រប់ប្រភេទជាមួយនឹងស៊ីមកាតគ្រប់ប្រព័ន្ធដោយមិនចាំបាច់ចំណាយប្រាក់ដើម្បីដោះលេខ
កូដម៉ូឌឹមរបស់លោកអ្នកសូម្បីតែ១សេន ដោយគ្រាន់តែលោកអ្នកអនុវត្នតាមវិធីសាស្រ្តងាយៗដូចខាងក្រោមនេះ ៖
1. ដាក់ស៊ីមកាតទៅក្នុងម៉ូឌឹម គ្រប់ប្រភេទ (ម៉ូឌឹមដែលជាប់លេខកូដ) ។
2. ភ្ជាប់ម៉ូឌឹមទៅនឹងកុំព្យូទ័ររបស់អ្នក វានឹងបង្ហាញថា Invalid SIM តែកុំបារម្ភអ្នកគ្រាន់តែបិទវាចោលជាការស្រេច។
3. អ្នកត្រូវធ្វើការបើកកម្មវិធី NOKIA PC suite ( សូមទាញយកនៅទីនេះ! បើអ្នកមិនទាន់មានកម្មវិធី NOKIA PC Suite ទេ )។
4. ចូលទៅកាន់ Nokia pc suite connect to internet option (ដូចរូបខាងក្រោម) ។
5. បន្ទាប់មកអ្នកត្រូវធ្វើការកំណត់នូវ Option មួយចំនួនដោយចុចលើរូបកូនសោរ ហើយជ្រើសរើសយកប្រភេទ modem របស់អ្នក បន្ទាប់មកចាប់ផ្តើមធ្វើការ Connect វាដូចជាពេលដែលអ្នកធ្លាប់ភ្ជាប់ Internet តាមរយៈទូរស័ព្ទដៃដោយប្រើប្រាស់ PC suite ដូច្នេះដែរ ។
6. បន្ទាប់ពីធ្វើការកំណត់រួចរាល់ហើយសូមធ្វើការភ្ជាប់ Internetជាមួយនឹង Nokia PC Suite វិញម្តង ។ វានឹងបង្ហាញដូចរូបខាងក្រោមនេះ មានន័យថា Nokia PC Suite ត្រូវបានភ្ជាប់ Internet ជាមួយនឹងម៉ូឌឹមរបស់អ្នករួចរាល់ហើយ។
សូមធ្វើការសាកល្បងដោយខ្ឡួនអ្នកផ្ទាល់ ដើម្បីទទួលបាននូវចំនេះដឹងថ្មីនេះ!!!
0Awesome Comments!