របៀប​បង្កើត​ Drive​សម្រាប់​ Account ​Gmail​ លើ​កុំព្យូទ័រ​របស់​យើង

0
ជា​ធម្មតា​ នៅ​ពេល​ដែល​យើង​ចង់​បើក​ Account Gmail ​របស់​យើង​ គឺ​យើង​ត្រូវ​តែ​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​វា​គឺ​ Gmail.com ​រួច​ត្រូវ​ Sign in ​ទៀត​ទើប​អាច​ចូល​ទៅ​ដល់​ Account Gmail របស់​យើង​បាន។
ដោយ​ហេតុ​នេះ​ហើយ​ទើប​យើង​លើ​យក​នូវ​វិធី​សាស្ត្រ​បង្កើត Drive សម្រាប់​ Account Gmail ​របស់​យើង​ដោយ​អាច​ឱ្យ​យើង​ផ្ញើ​ File ​ចូល​ទៅ​ក្នុង​ Gmail ​យើង​បាន​ដោយ​ងាយ។ ខាង​ក្រោម​នេះ​ជា​ជំហាន​ដែល​អ្នក​ត្រូវ​ធ្វើ៖


មុន​ដំបូង​យើង​ត្រូវ​ទាញ​យក​ Gmail Drive ​តាម​គេហទំព័រ​នេះ http://www.filehippo.com/download_gmail_drive/​ ​បន្ទាប់​​មក​​ដំឡើង​​កម្ម​​វិធី​​នេះ ​ពេល​នោះ​យើង​នឹង​ឃើញ​ Gmail Drive ​មួយ​នៅ​ក្នុង​ Explorer ​របស់​យើង​ដូច​រូប​





                                                            
រួច​យើង​ត្រូវ​ Right Click ​នៅ​លើ​ Drive ​នោះ​ហើយ​យក​ពាក្យ​ Log in as ​រួច​វា​នឹង​ចេញ​នៅ​ផ្ទាំង​មួយ​សម្រាប់​ឱ្យ​យើង​បំពេញ​នូវ​ User name ​និង​ Password ​ដូច​រូប


បន្ទាប់​ពី​យើង​បញ្ចូល​ User name ​និង​ Password ​រួច​រាល់​ហើយ​ ពេល​នោះ​យើង​នឹង​ log in ​ចូល​ទៅ​ក្នុង​ Account Gmail ​របស់​យើង​បាន​ជោគជ័យ​ហើយ​ ដូចនេះ​អ្នក​ទាំង​អស់​គ្នា​អាច ​Copy File ទៅ​ដាក់​ក្នុង​ Drive ​នោះ​បន្ទាប់​មក​ File ​នោះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ Account Gmail ​របស់​អ្នក។
បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ Log out ​វិញ​ សូម ​Right Click ​លើ​ Drive ​នោះ​រួច​ចុច​ Log out ដូចរូប