វិធីសាស្រ្ត ​លាក់​ឯកសារ​នៅ​ក្នុង​រូបភាព ​ដោយ​ខ្លួន​ឯង

0
សព្ធ​ថ្ងៃ​នេះ​យើង​មាន​វិធីសាស្រ្ត​លាក់​ឯក​សារ ជា​ច្រើន​ប្រភេទ​ដូច​ជា​លាក់ Folder លាក់ Drive លាក់ File ជាដើម។ ថ្ងៃនេះ Cambodiayouths និង​លើក​យក​វិធីសាស្រ្ត​លាក់ File Zip, Rar, 7zip (ប្រភេទ Folder Compression) ជានៅក្នុង​រូបភាព។
មុន​ដំបូង​យើង​ត្រូវ​បង្កើត​នូវ​ Folder មួយ​ដាក់​នៅ​ក្នុងទីតាំងណាមួយក៏បាន:
ឩទហរណ៍ៈ យើង​បង្កើត Folder មួយឈ្មោះថា mylovely នៅក្នុង Drive D: ហើយនៅក្នុង Folder CM ថែមទៀត (ទីតាំង D:\CM\mylovely)
  



បន្ទាប់​មក​យើង​យក​ឯកសារ​ដែល​យើង​ត្រូវ​ការ​លាក់​ដាក់​ចូល​ក្នុង Folder ឈ្មោះ mylovely

បន្ទាប់​មក​យើង​ធ្វើការ Zip Folder ឈ្មោះ mylovely នោះ ដោយ Mouse​ស្តាំលើ Folder នោះរួច យក​ពាក្យ Send to => Compressed (Zip) folder
បន្ទាប់​មក យើង​ត្រូវ Copy នូវ​រូបភាព​មួយ​ណា​ដែល​យើង​ចង់ បណ្លំ​ជា​មួយFile Zip នោះ

រួច​យើង​ត្រូវ​បើក កម្មវិធី Comment Prompt ( Start => Run… => វាយពាក្យថា CMD => OK)
បន្ទាប់មកវាយ​ Command


D: CD CMcopy /b “cm.jpg” + mylovely.rarresult.jpg

ពេល​នោះ​ការ​លាក់​របស់​យើង​គឺ​ជោគ​ជ័យ ដោយ​នៅ​ពេល​ដែល​យើង​បើក​រូបភាព​នោះ​គឺ​ចេញ​រូបភាព​ដូច​ធម្មតា



ប៉ុន្តែបើយើងចង់បើកឯកសារនោះវិញ យើងគ្រាន់តែដូរ File Extensionនៃរូបភាពនោះ ទៅជា Zip បន្ទាប់មក យើងអាចបើកយកឯកសារដែលនៅក្នុងនោះបានហើយ៕