វិធីងាយៗទាំង៧ ក្នុងការបំបាត់អាការៈឈឺក

0
ជំងឺឈឺក អាចកើតមានឡើង គ្រប់ពេលវេលា អាចកើតឡើងតែឯង ឬក៏កើតមាននៅពេល ដែលអ្នកមានជំងឺផ្តាសាយ។ ខាងក្រោមនេះ គឺជាវិធីងាយៗក្នុងការ បំបាត់អាការៈឈឺកនេះ៖
១. ខ្ពុលមាត់ជាមួយទឹកអំបិល៖ យកទឹកក្តៅមួយកែវ លាយជាមួយអំបិល ១ស្លាបព្រាកាហ្វេ កូរឲ្យសព្វ រួចយកមកខ្ពុលមាត់ ដោយងើយក្បាលទៅក្រោយ ដើម្បីឲ្យទឹកអំបិលជ្រាប ទៅដល់កររបស់អ្នក។ ធ្វើបែបនេះប្រហែស៣០វិនាទី រួចខ្ជាក់ទឹកនោះចេញមកវិញ ត្រូវចាំថាអ្នកមិនត្រូវលេបទឹកនោះទេ។


២. បៀមថ្នាំឈឺក៖ បើសិនជាអ្នកចង់បំបាត់ អាការៈបានឆាប់រហ័សក្នុងរយៈពេលមួយយប់ អាចបៀមជាមួយថ្នាំឈឺក ប្រភេទណាក៏បាន មុនពេលចូលគេង ២ទៅ៣ម៉ោង នោះជាតិថ្នាំទាំងអស់នឹងចូលទៅ កំចាត់មេរោគទាំងនោះ បានយ៉ាងឆាប់រហ័ស។


៣. ខ្ពុលមាត់ជាមួយទឹកម្ទេស៖ យកម្សៅដែលធ្វើពីម្ទេសស្រស់ ១ស្លាបព្រា លាយជាមួយទឹកក្តៅឧណ្ហៗមួយកែវ ហើយខ្ពុលមាត់រយៈពេល១នាទី។ ធ្វើបែបនេះ អាចជួយព្យាបាលជំងឺឈឺកររ៉ាំងរ៉ៃ បានយ៉ាងឆាប់រហ័ស។


៤. ប្រើជាមួយនឹងថ្នាំគ្រាប់៖ ការប្រើប្រាស់ជាមួយនឹងថ្នាំគ្រាប់នេះ វាអាចបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័យ ហើយវាមិនបានបំបាត់មេរោគ បានទាំងស្រុងនោះទេ ប៉ុន្តែតែវាជាជំរើសដ៏ល្អសម្រាប់ បំបាត់ការឈឺចាប់ភ្លាមៗ។


៥. ពិសារទឹកធម្មតា ឬក៏ទឹកផ្លែឈើឲ្យបានច្រើន៖ និយាយទៅដល់ទឹកផ្លែឈើ គឺមិនមែនសំដៅទៅលើទឹកផ្លែឈើកំប៉ុង ដែលមានលក់ស្រាប់នោះទេ គឺត្រូវយកទឹកផ្លែឈើស្រស់ ដែលសម្បូរទៅដោយ វីតាមីនស៊ី វាអាចជួយបំបាត់អាការៈ ឈឺកនេះ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ។


៦. វីតាមីនស៊ី (Vitamin C)៖ ត្រូវព្យាយាមពិសាររបស់ ដែលផ្ទុកទៅដោយវីតាមីនស៊ី ជាពិសេសផ្លែឈើ ឲ្យបានច្រើន ព្រោះរបស់ដែលសម្បូរ ទៅដោយវីតាមីនស៊ីនេះ អាចសម្លាប់មេរោគដែលបណ្តាលឲ្យឈឺករនេះបាន។


៧. ទឹកឃ្មុំ និង ទឹកក្រូចឆ្មារ៖ ជាវិធីបែបធម្មជាតិតែមួយគត់ ដែលមានប្រសិទ្ធិភាពជាងគេ ដោយគ្រាន់តែលាយ ទឹកឃ្មុំ ១ទៅ២ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារស្រស់ ទៅក្នុងទឹកក្តៅឧណ្ហ៍ៗមួយកែវ ជាការស្រេច។ ធ្វើតាមវិធីនេះ រួចពិសារជារៀងរាល់ព្រឹក និង មុខពេលចូលគេង បើសិនជាអ្នកមិនចូលចិត្តក្រូចឆ្មារ នោះអាចប្តូរដាក់ទឹកខ្មេះផ្លែប៉ោម ជំនួសវិញក៏បាន។