21 ចំណុច ក្នុងការបង្កើនថាមពលថ្ម iPhone របស់អ្នក

0
ថ្មទូរស័ព្ទ គឺជាបញ្ហាដ៏ធំមួយរបស់អ្នកប្រើប្រាស់គ្រប់គ្នា​ ព្រោះ​ថា​នៅ​ពេល​ដែល​ទូរស័ព្ទ​យើង​អស់​ថ្ម​ម្តងៗ​ គឺ​យើង​តែង​តែ​មាន​អារម្មណ៍​តឹង​តែង​ និង​មិន​ស្រណុក​ក្នុង​ខ្លួន​ឡើយ។​ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ “​ ការពារ​ប្រសើរ​ជាង​ព្យាបាល”​ ដូច្នេះ​ដើម្បី​អោយ​ទូរស័ព្ទ​យើង​ អាច​ប្រើ​ប្រាស់​បាន​យូរ​ និង​មិន​ឆាប់​ខូច​ យើង​ត្រូវ​ដឹង​ពី​វិធី​មួយ​ចំនួន។



ដោយឡែក ថាមពលថ្មរបស់​ iPhone​ គឺ​ជា​បញ្ហា​មួយ​ដ៏​ធំ​ ដែល​នរណាៗ​ ក៏​កំពុង​ជួប​ប្រទះ​ដែរ​ ដោយសារ​វា​មាន​ថាមពល​តិច​តួច​ត្រឹម​តែ​ 1560​ mAh​ (iPhone​ 5S)​ តូច​ជាង​ពពួក​ Android​ ដែល​ពួក​វា​មាន​យ៉ាង​ហោច​ណាស់​ក៏​ 2400​ mAh​ ដែរ។
យ៉ាងណាមិញ យើងក៏មានវិធីសាស្ត្រមួយចំនួនផងដែរ ដើម្បីថែរក្សា​ថាមពល​ថ្ម​យើង​អោយ​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​ ដោយ​គ្រាន់​តែ​បិទ​មុខងារ​មិន​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ។
1. បិទ AirDrop
AirDrop ប្រើប្រាស់ Bluetooth​ ដើម្បី​ផ្ទេរ​ឯកសារ​ទៅ​វិញ​ទៅ​មក​ ដូច្នេះ​បើ​មិន​ចាំបាច់​ទេ​ សូម​អ្នក​បិទ​វា​ចោល​ទៅ​ ដោយ​ចូល​ទៅ​កាន់​ Control​ Center​ >​ ចុច​លើ​ AirDrop​ និង​ ចុច​ Off។
2. បិទ Background App refresh
មុខងារ Background App Refesh​ គឺ​ជា​មុខងារ​ដែល​តែង​តែ​ទាញ​យក​ព៌តមាន​ថ្មី​ ពី​អ៊ីណធឺណែត​ រៀង​រាល់​ 30​ នាទី​ រឺ​មួយ​ម៉ោង​ម្តង​ ដូចជា​ Google​ maps,​ stock​ និង​ weather​ ជា​ដើម។​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នេះ​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Background​ App​ Refresh​ និង​ចុច​បិទ​កម្មវិធី​ណា​មួយ​ដែល​មិន​ចាំ​បាច់​ រឺ​បិទ​ទាំង​អស់​ក៏​បាន​ដែរ។
3. បិទ Auto App updates
Auto App updates គឺជាមុខងារសម្រាប់ស្វែង​រក​កម្មវិធី​ដែល​ទទួល​បាន​ការ​អាប់ដេត​ថ្មីៗ​ ហើយ​ក្រើន​រំលឹក​ប្រាប់​អ្នក។​ សម្រាប់​មុខងារ​មួយ​នេះ​ ពិត​ជា​ខ្ជះ​ខ្ជាយ​ទំហំ​ប្រើ​អ៊ីនធឺណែត​និង​ថ្ម​ណាស់។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ iTunes​ &​ App​ Store​ និង​បិទ​មុខងារ​ Music,​ Apps,​ Updates​ ចោល​ទៅ។
4. iOS 7 មានមុខងារមិនទទួលការខលចូលពីនរណាម្នាក់
ជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺវាមានមុខងារ Block​ លេខ​ណា​មួយ​ដែល​អ្នក​មិន​ចង់​ទទួល​ទូរស័ព្ទ។​ ប្រសិន​បើ​មាន​មនុស្ស​រំខាន​ណា​មួយ​តេ​មក​អ្នក​ ហើយ​អ្នក​ទុក​វា​ចោល​ នោះ​អ្នក​នឹង​បង្ហិន​ថាមពល​ថ្ម​វា​ខ្លាំង​ណាស់។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Phone​ >​ Blocked​ ហើយ​បន្ថែម​លេខ​ទូរស័ព្ទ​ដែល​អ្នក​មិន​ចង់​ទទួល។
5. បិទ Frequent Location
iPhone មានមុខងារពិសេស តែងតែ​ឆែក​ទីតាំង​ដែល​យើង​តាំង​នៅ​ ពោល​វា​បង្ហិន​ថាមពល​ថ្ម​ច្រើន។​ យើង​អាច​បិទ​មុខងារ​នេះ​បាន​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Location​ Services​ >​ System​ Services​ រួច​ហើយ​បិទ​ Frequent​ Location។​ យើង​ក៏​អាច​លុប​ History​ ចាស់ៗ​ចោល​ផង​ដែរ​ ដោយ​ចុច​ Clear​ history។
6. កាត់បន្ថយ Animation
សម្រាប់អ្នកប្រើប្រាស់ iPhone 4 និង iPhone 4S​ ប្រាកដ​ជា​ដឹង​ថា​តើ​ទូរស័ព្ទ​អ្នក​មាន​ល្បឿន​យ៉ាង​ណា​ដែរ​ នៅ​ពេល​ដែល​ប្រើ​ប្រាស់​ iOS 7។​ កាយ​វិការ​បង្ហាញ​រូបភាព​របស់​ iOS​ 7​ មិន​ត្រឹម​តែ​ធ្វើ​អោយ​វា​ យឺត​នោះ​ទេ​ ថាមពល​ថ្ម​ក៏​អស់​ទៅ​តាម​នោះ​ដែរ។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ accessibility​ ​>​ Reduce​ Motion​ ហើយ​ចុច​បើក។
7. បិទមុខងារ Siri
Siri នៅលើ iOS 7 គឺវាអាចដំណើរការដោយស្វ័យប្រវត្តិបាន​ ដោយ​គ្រាន់​តែ​ដាក់​វា​នៅ​ជិត​មុខ​យើង​អោយ​បាន​ ពីរ​ បី​វិនាទី។​ ដូច្នេះ​មុខងារ​នេះ​វា​តែង​តែ​ដើរ​ដោយ​ស្វ័យ​ប្រវិត្តិ​រហូត​ និង​បង្ហិន​ថ្ម​ថែម​ទៀត​ផង។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Siri​ ហើយ​បិទ​ Raise​ To​ speak។
8. បិទអ្វីដែលមិនចាំបាច់ នៅលើ Spotlight
Spotlight គឺជាមុខងាររុករកឯកសារនៅលើទូរស័ព្ទ​ និង​តាម​អ៊ីនធឺណែត​ ប៉ុន្តែ​ភាគ​ច្រើន​ គេ​ប្រើ​ប្រាស់​វា​ដើម្បី​ស្វែង​រក​ចម្រៀង​តែ​ប៉ុណ្ណោះ។​ ដូច្នេះ​ដើម្បី​បិទ​ឯកសារ​ណា​ ដែល​អ្នក​កម្រ​ ស្វែង​រក​សូម​បិទ​វា​ចោល​ទៅ​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Spotlight​ Search​ និង​បិទ​អ្វី​ដែល​មិន​ចាំ​បាច់។
9. ផ្លាស់ប្តូរស្ទីលសារដែលគេផ្ញើរមក
ទូរស័ព្ទ iPhone របស់យើងមានស្ទីលចំនួនបី​ ដើម្បី​បង្ហាញ​អ្វី​ដែល​ថ្មី​ មួយ​គឺ​មិន​មាន​លោត​លើ​អេក្រង់​ មួយ​លោត​នៅ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​ និង​មួយ​ទៀត​ លោត​កណ្តាល​អេក្រង់​តែ​ម្តង។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Notification​ Center​ និង​ជ្រើស​យក​ កម្មវិធី​ណា​មួយ​ដែល​ឧស្សាហ៍​លោត​សារ​មក​ ដូច​ជា​ Facebook​ រឺ​ក៏​ហ្គេម​ Center​ ហើយ​អ្នក​នឹង​ឃើញ​ស្ទីល​របស់​វា។​ សូម​ចុច​យក​ស្ទីល​ None​ រឺ​ក៏​ Banner​ ដើម្បី​រក្សា​ថាមពល​ទូរស័ព្ទ។
10. សារ៉េ កម្រិតពន្លឺនៃអេក្រង់
កម្រិតពន្លឺគឺពិតជាចាំបាច់ ព្រោះវាជាប្រភពដែល​ប្រើ​ប្រាស់​ថាមពល​ច្រើន​ជាង​គេ។​ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ ពន្លឺ​អេក្រង់​របស់​អ្នក​ គឺ​ត្រឹម​ត្រូវ​ទៅ​តាម​ស្ថានភាព​ប្រើ​ប្រាស់។​ បើ​យល់​ល្អ​សូម​ប្រើ​ប្រាស់​ Auto​ Brightness​ រឺ​ក៏​បិទ​បន្លឺ​អោយ​នៅ​កម្រិត​ទាប​តែ​ម្តង​ទៅ​ ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Wallpaper​ &​ Brightness។
11. កុំប្រើប្រាស់ Dynamic Wallpaper
iOS 7 ពិតជាមានសោភ័ណភាពស្រស់ស្អាតមែន​ ប៉ុន្តែ​វា​ក៏​ប្រើ​ប្រាស់​ថាមពល​ថ្ម​ច្រើន​ដែរ​ ដូច​ជា​ Wallpaper​ វា​ជា​ដើម។​ Wallpaper​ របស់​ ioS​ 7​ មាន​ពីរ​ប្រភេទ​ មួយ​ប្រភេទ​ Dynamic​ ដែល​ចេះ​កម្រើក​ និង​មួយ​ទៀត​ Stills​ ជា​ប្រភេទ​នឹង​ថ្កល់។​ Wallpaper​ ប្រភេទ​ Stills​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។
12. កែប្រែអ្វីបន្តិចបន្តួចក្នុងកម្មវិធី Email
Email របស់យើងតែងតែ ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ និង​ឆែក​អ្វី​ថ្មីៗ​ដោយ​ស្វ័យ​ប្រវិត្តិ​ ដែល​វា​ចំណាយ​ថ្ម​ និង​អ៊ីនធឺណែត​ច្រើន។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Mail,​ Contacts,​ Calender​ រួច​បិទ​ Push។​ អូស​ទៅ​ក្រោម​ រហូត​ដល់​ប្រឡោះ​ Email​ និង​ចុច​ពាក្យ​ Fetch​ Data។
13. បើមិនប្រើ Wifi​ រឺ Bluetooth ទេ សូមបិទវាចោលទៅ
បញ្ហាមួយនេះ មិនសូវមាននរណាយកចិត្តទុក​ដាក់​ប៉ុន្មាន​នោះ​ទេ​ ពោល​អ្នក​ប្រើ​ប្រាស់​ ភាគ​ច្រើន​តែង​តែ​បើក​ Wi-fi​ រឺ​ Bluetooth​ របស់​គេ​ចោល​ជា​និច្ច។
14. នៅពេលដែលមិនចាំបាច់ សូមបើក Airplane Mode
គ្រាន់តែបើក Airplane Mode មួយ​ គឹ​វា​អាច​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ណាស់​ ព្រោះ​វា​បាន​បញ្ឈប់​ ដំណើរ​ការ​ផ្សេងៗ​ ដូច​ជា​ ស៊ីម​កាត​ Bluetooth​ និង​ location​ Service​ បាន។​ យើង​អាច​ដាក់​ Airplane​ Mode​ បាន​ដោយ​ចូល​ទៅ​កាន់​ Control​ Center​ រឺ​ក៏​ Setting។
15. បិទ Cellular នៅពេលដែលមិនត្រូវការប្រើអ៊ីនធឺណែត
iPhone របស់អ្នកមានភាពស្រេកឃ្លានណាស់​ ក្នុង​ការ​ទាញ​យក​នូវ​ព៌តមាន​ រឺ​ក៏​អ្វី​ផ្សេង​ នៅ​ពេល​ដែល​ទូរស័ព្ទ​អ្នក​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត។​ ប្រសិន​បើ​អ្នក​ឈប់​ប្រើ​ប្រាស់​អ៊ីនធឺណែត​តាម​រយៈ​ស៊ីមកាត​ហើយ​ សូម​ចូល​ទៅ​កាន់​ Setting​ >​ Gerneral​ >​ Network​ ហើយ​បិទ​ Cellular។
16. កំណត់ពេល ទូរស័ព្ទយើង ចាក់សោរ
លោកអ្នកគួរតែ សារ៉េរយៈពេល ទូរស័ព្ទ​យើង​ចាក់​សោរ​អេក្រង់​ មក​នៅ​រយៈពេល​ខ្លី​មួយ​ ចៀស​វាង​ការ​ចំណាយ​ឥត​បាន​ការ។​ សូម​ចូល​ទៅ​កាន់​ Setting​ >​ General​ >​ Auto-lock​ និង​យក​ 1​ minute។
17. បើយល់ល្អ មិនចាំបាច់បើកអោយទូរស័ព្ទញ័រ
នៅពេលដែលទូរស័ព្ទយើង ញ័រម្តងៗ​ វា​ក៏​ប្រើ​ប្រាស់​ថាមពល​ច្រើន​មិន​ស្ទើរ​ដែរ។​ បើ​អាច​ទៅ​រួច​ អ្នក​អាច​ប្រើ​ប្រាស់​វា​ ជា​លក្ខណៈ​លឺ​តែ​សម្លេង​បាន​ហើយ​ដោយ​ចូល​ទៅ​កាន់​ Setting​ >​ Sounds​ និង​បិទ​ vibrate។
18. ឧស្សាហ៍បិទកម្មវិធីនៅក្នុង Multi-tasking
អ្នកត្រូវឧស្សាហ៍ចូលទៅកាន់ Multi-Tasking ដោយ​ចុច​ប៊ូតុង​ Home​ ពីរ​ដង​ និង​បិទ​កម្មវិធី​ចាស់ៗ​ទាំង​អស់​ ព្រោះ​អី​វា​ប្រើ​ប្រាស់​រ៉េម​ និង​ថាមពល​ច្រើន។
19. ប្រើប្រាស់ជំនាន់ចុងក្រោយបង្អស់នៃ iOS
ជំនាន់ចុងក្រោយបង្អស់នៃ iOS​ គឺ​តែង​តែ​មាន​កំណែ​ទម្រង់​ ត្រង់​ថាមពល​ថ្ម​ កុំ​អោយ​វា​ប្រើ​ប្រាស់​ច្រើន។​ បើ​យល់​ល្អ​ សូម​អ្នក​ប្រើ​ប្រាស់​ iOS​ ចុង​ក្រោយ​បង្អស់​ ដើម្បី​មាន​ថាមពល​ថ្ម​យូរ។
20. រក្សាសីតុណ្ហភាព ទូរស័ព្ទរបស់អ្នកអោយបានល្អ
សូមមេត្តាកុំទុកទូរស័ព្ទរបស់អ្នកអោយក្តៅ រឺ​ត្រជាក់​ពេក​ ព្រោះ​អី​វា​ងាយ​ឆាប់​អស់​ថ្ម។​ សូម​មេត្តា​កុំ​ទុក​វា​ក្នុង​ហោប៉ៅ​របស់​យើង​អី​ ព្រោះ​វា​ជា​កន្លែង​ឆាប់​ទទួល​កម្តៅ​ខ្លាំង។​ ណា​មួយ​ទៀត​ការ​ប្រើ​ប្រាស់​ស្រោម​ទូរស័ព្ទ​យូរ​ពេក​ក៏​អាច​អោយ​ទូរស័ព្ទ​ យើង​មាន​កម្តៅ​ខ្លាំង​ផង​ដែរ។
21. កុំឧស្សាហ៍ឆែកទូរស័ព្ទយើងពេក
មិនថាគេរឺខ្ញុំទេ គឺតែងតែឆែកទូរស័ព្ទយើងជាញឹកញ៉ាប់​ ក្រែង​លោ​មាន​នរណាវម្នាក់​ផ្ញើ​សារ​មក​ ទោះ​បី​ជា​គ្មាន​លឺ​សម្លេង​ក៏​ដោយ។​ ទម្លាប់​បែប​នេះ​ ធ្វើ​អោយ​ទូរស័ព្ទ​យើង​ឆាប់​អស់​ថ្ម​ និង​អត់​បាន​ការ​បំផុត។
សូមអរគុណដែលបានអាននូវសេចក្តីណែនាំនេះទាំងអស់ ​ ទោះ​បី​វា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​វា​ពិត​ជា​ជួយ​យើង​បាន​ពិត​ប្រាកដ​មែន។​ យ៉ាង​ណា​មិញ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​រវល់​នឹង​ប្រើ​ប្រាស់​ទូរស័ព្ទ​ វិធី​ទាំង​នេះ​ក៏​មិន​សូវ​អាច​ជួយ​លោក​អ្នក​បាន​ដែរ​ ដូច្នេះ​អ្នក​គួរ​តែ​មាន​ឆ្នាំង​សាក​តាម​ខ្លួន​មួយ​ ដែល​វា​មាន​តម្លៃ​ប្រហែល​ 20$​ ទៅ​ 50$​ ប៉ុណ្ណោះ។