T9- ផ្ញើ​សារ SMS ជុំ​វិញ​ពិភព​លោក​ដោយ​មិន​គិត​ប្រាក់

ជា​មួយ​នឹង​ បច្ចេក​វិទ្យា​កាន់​តែ​ទំនើប ប្រព័ន្ធ​ទូរ​គម​នា​គមន៍​ក៏​បាន​លូត​លាស់​ទៅ​មុខ​យ៉ាង​ឆាប់ រហ័ស​ដែរ។ ហើយ​យើង​ក៏​ដឹង​ទៀត​ថា​រាល់​ការ​ទំនាក់​ទំនង​គ្នា​ដោយ​ការ​ប្រើ​ទួរស័ព្ទ, Fax, ឬ​ផ្ញើរសារជា​ដើម​ត្រូវ​ការ​ចំណាយ​ថវិការ។

ថ្ងៃ​នេះ យុវជនខ្មែរយើង លើក​យក​វិធី​សាស្រ្ត​មួយ​សម្រាប់​ផ្ញើ​សារ​ទៅ​កាន់​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភព​លោក ដោយ​មិន​គិត​ប្រាក់ ។
=> មុន​ដំបូង​ត្រូវ​បើក Browserរួច​ចូល​ទៅ​កាន់ គេហទំព័រ www.sendmassage.com

=> បន្ទាប់​មក​ Click ​ពាក្យ​ថា Send FREE SMS
=> រួច​យើង Scroll page ចុះ​ក្រោម​យើង​នឹង​ឃើញ​កន្លែង​ដែល​អោយ​យើង​បំពេញ​ដើម្បី​ផ្ញើ​សារ
- Moblie Number : ជា​កន្លែង​បំពេញ លេខ​កូដ​ប្រទេស, លេខ​ក្បាល​ និង​លេខ​ទូរស័ព្ទ។ Example : +855 10 123456, +855 12 123456, +855 16 123456 …
- Sender Name : ឈ្មោះ​អ្នក​ផ្ញើ
- Text message : សារ​ដែល​យើង​ចង់​ផ្ញើ
=>រួច​ត្រូវ​បំពេញ​ពាក្យ​ឱ្យដូច Captcha

=> បន្ទាប់​មក​ Scroll pageចុះ​ក្រោម រួច Click លើ​ពាក្យ​ថា Send

=>ជា​ចុង​ក្រោយ​រង់​ចាំ​បន្តិច​តាម​នាទី​ដែល​វា​ឱ្យ​ចាំដើម្បី​ឱ្យ​វា​បញ្ជូន​សារ​ជា​ការ​ស្រេច។