T-4 របៀបប្រើកម្មវិធី Trial Version​ ឱ្យប្រើបានរហូត



លោកអ្នកធ្លាប់ប្រើកម្មវិធីណាដែលមានរយៈពេលកំណត់ (Trial Software) ដែរឬទេ?​ មានន័យថា កម្មវិធីនេះ អ្នកសរសេរកម្មវិធីបង្កើតវាឡើងឱ្យប្រើបានតែរយៈពេល ៩០ថ្ងៃ (ឬលើសពីនេះ) ប៉ុណ្ណោះ ស្រាប់តែប្រើៗទៅ ដល់៩០ថ្ងៃមែន ឈានចូលដល់ទៅថ្ងៃទី៩១ នោះលោកអ្នកនឹងមិនអាចប្រើកម្មវិធីនេះបានទៀតឡើយ។ ប៉ុន្តែពេលនេះ យុវជនខ្មែរយើង នឹងបង្ហាញនូវរបៀបបន្ថែមរយៈពេលទៅឱ្យកម្មវិធីនោះ ចឹងមានន័យថាលោកអ្នកអាចប្រើប៉ុន្មានថ្ងៃក៏បានដែរ (ជារៀងរហូត)។
ដើម្បីអាចកែប្រែ រយៈពេលកំណត់របស់កម្មវិធីបាន លោកអ្នកត្រូវមានកម្មវិធីមួយឈ្មោះថា Time Stopper ដែលមាននៅក្នុងកុំព្យួទ័ររួចជាស្រេច។
បើមិនទាន់មាន សូមចុចទីនេះ!
ដំណាក់កាលនៃការប្រើ
  1. បើកកម្មវិធី  Time Stopper
  2. ចុចលើប៊ូតុង  Browse => រួចទៅជ្រើសរើសកម្មវិធីណាដែលលោកអ្នកចង់បន្ថែមរយៈពេលប្រើប្រាស់
  3. ចូលទៅចុចលើកម្មវិធីដែលមានកន្ទុយ .exe (កម្មវិធីណាដែលលោកអ្នកចង់ធ្វើ)
  4. ចុចលើ  “choose the new date” (comb box) ដើម្បីកំណត់រយៈថ្មីទៅឱ្យកម្មវិធី
បញ្ជាក់ៈ ពេលចុច browse សូមទៅរក file .exe ដើម (ស្ថិតនៅក្នុង C:\Program Files) មិនមែន shortcut នៅលើ desktop នោះទេ៕