T11- របៀបភ្ជាប់កុំព្យូទ័រ ឬ Laptop ពីរអោយចែករំលែកឯកសារជាមួយគ្នាបាន


តើលោកអ្នកមានធ្លាប់ជួបការលំបាកក្នុងការចែករំលែកឯកសារពីកុំព្យូទ័ររបស់ អ្នកជាមួយកុំព្យូទ័រមិត្តភ័ក្រ្តរបស់អ្នកដែរឬទេដែលក្នុងករណីអត់មាន Switch ឬ HUB ។ លោកអ្នកប្រាកដជា Copy ឯកសារទាំងនោះឆ្លងតាមរយះ External Flash Drive ។ នេះជាបញ្ហាដែលធ្វើអោយលោកអ្នកចំណាយនូវប្រាក់កាក់និង ពេលវេលាយ៉ាងច្រើន។
សូមកុំបារម្ភ! នៅក្នុងអត្ថបទនេះ ខ្ញុំសូមចែករំលែកនូវបទពិសោធន៑នៃដំណោះស្រាយជូនលោកអ្នក។
ការណែនាំខាងក្រោមនេះខ្ញុំនឹងបង្ហាញជូនលោកអ្នកក្នុងការភ្ជាប់កុំព្យូទ័រពីរក្នុងគោលបំណង
ដើម្បីចែករំលែកទិន្នន័យ (Sharing data) ។ នេះអាចអោយលោកអ្នកចែករំលែក នូវ File, Folder, Printers, ឬលេងនូវ Network Game ជាដើម។ ដោយលោកអ្នកពុំចាំបាច់ត្រូវការ Switch ឬ Hub ទៀតឡើយ។
លោកអ្នកអាចភ្ជាប់ពីកុំព្យូទ័រលើតុទៅកាន់ Laptop ឬ Laptop ទៅ Laptop។ល។

តំរូវការ

១ - កុំព្យូទ័រ២គ្រើង (អាច laptop ទាំង២ ឬ ពីកុំព្យទ័រលើតុ២ ឬ Laptop មួយ កុំព្យូទ័រលើតុ១)
២ - ខ្សែរ Ethernet crossover មួយខ្សែរ
ខ្សែរ Ethernet crossover គឺប្រើដើម្បីភ្ជាប់កុំព្យូទ័រពីរនឹងគ្នាដោយមិនឆ្លងកាត់ hub ឬ switch។
សូមចងចាំថាខ្សែរ Cross Ethernet គឺមានលក្ខណះដូចជា ៖ ខ្សែទី១ និង ទី៣ (ដោយរាប់ពីឆ្វេងទៅស្តាំ) ហើយខ្សែរទី២និងទី៦។

៣ - Network adapters ដើម្បីភ្ជាប់តាមខ្សែ Network។

តើធ្វើដូចម្តេចទើបភ្ជាប់កុំព្យូទ័រ២អោយស្គាល់គ្នាបាន?

ដើម្បីភ្ជាប់នូវកុំព្យូទ័រពីរអោយស្គាល់គ្នាបាន លោកអ្នកចាំបាច់ត្រូវការ configuration អោយបានត្រឹមត្រូវនូវកុំព្យូទ័រទាំង២។ សូមធ្វើតាមការណែនាំខាងក្រោម៖

១ - ភ្ជាប់នូវកុំព្យូទ័រទាំងពីរដោយតាមរយះខ្សែ Ethernet Crossover
២ - កំណត់នូវ network properties នៅលើកុំព្យូទ័រទាំងពីរ (នៅក្នុង Control Panel -> Network) ជ្រើសរើសនូវ Properties ដោយ Right Click

៣ - ជ្រើសរើសនូវ Internet Protocol (TCP/IP) ហើយចុចនូវ Properties button ដើម្បីផ្លាស់ប្តូរនូវ IP Address ទៅជា 192.168.1.1 នៅកុំព្យូទ័រទី១ និង 192.168.1.2 នៅកុំព្យទ័រទី២។ ហើយសូមវាយនូវលេខ 255.255.255.0 នៅក្នុងប្រអប់ subnet mask (ចំពោះកុំព្យូទ័រទាំង២)។

៤ - បង្កើតនូវ Workgroup អោយ Local Network។
សូមធ្វើការ Right click នៅ My Computer -> ជ្រើសរើសនូវ Properties ហើយសូមចុចលើ Computer Name tab ។ សូមកំណត់នូវឈ្មោះរបស់ computer និង workgroup នៅក្នុងប្រអប់រៀងៗខ្លួន។
ចំណាំ៖ ឈ្មោះរបស់ computer (computer name) គឺចាំបាច់ត្រូវកំណត់មិនអោយដូចគ្នា តែឈ្មោះរបស់ workgroup គឺចាំបាច់អោយដូចគ្នា


៥ - ចុចនូវ button OK បន្ទាប់មក Reboot នូវកុំព្យូទ័ររបស់អ្នក។
៦ - បន្ទាប់ពី Restart កុំព្យូទ័ររបស់អ្នក នោះលោកអ្នកនឹងអាចភ្ជាប់កុំព្យូទ័រទាំង២អោយស្គាល់គ្នាបាន។

វិធីសាស្រ្តទី២៖ ភ្ជាប់កុំព្យូទ័រអោយស្គាល់គ្នាតាមរយះ Wireless

ពេលខ្លះលោកអ្នកប្រាកដជាមានការលំបាកចំពោះវិធីសាស្រ្តទី១ខាងលើ ដោយលោកអ្នកពិបាកនិងរកនូវ ខ្សែរEthernet Crossover។
សូមកុំបារម្ភ យើងនៅមានវិធីសាស្រ្តមួយទៀតដោយអនុញាតិអោយលោកអ្នកភ្ជាប់កុំព្យូទ័រពីតាមរយះ wireless របស់ Laptop តែម្តង។
ខ្ញុំជឿថានេះជាវិធីដ៏ងាយស្រួលនិងចំណេញពេល។
សូមធ្វើតាមការណែខាងក្រោម៖
១ - លោកអ្នកចាំបាច់ត្រូវមាន wireless network ចំពោះកុំព្យូទ័រទាំង២
២ - លោកអ្នកត្រូវការនូវ Software WiPeer ដើម្បីអោយកុំព្យូទ័រ២ស្គាល់គ្នាបាន។
លោកអ្នកអាចធ្វើការ Download កម្មវិធី WiPeer នៅទីនេះ ឬពី website WiPeer
សូមបញ្ចូលនូវកម្មវិធី WiPeer ទៅកាន់កុំព្យទ័រទាំង២ ហើយសូមធ្វើតាមការណែនាំលើ website WiPeer External link
ប្រសិនបើលោកអ្នកនៅមានសំនួរចំពោះការប្រើប្រាស់នូវ WiPeer ខាងលើ លោកអ្នកអាចចោទជាសំនួរមកកាន់ក្រុមការងាររបស់យើងខ្ញុំបានតាមរយះ Forum។ សូមអរគុណ
ដើម្បីបញ្ជាក់នូវកុំព្យូទ័រទាំង២ថាតើអាចភ្ជាប់គ្នាស្គាល់ឬអត់សូមធ្វើតាមការណែនាំខាងក្រោម៖
១ - ចូលទៅកាន់ Command Prompt -> Run -> CMD
២ - នៅកុំព្យូទ័រទីមួយសូមវាយនូវ ping 192.168.1.2
ប្រសិនបើលោកអ្នកឃើញនូវការឆ្លើយតបស្រដៀងនឹងរូបភាពខាងក្រោមនោះបញ្ជាក់ថាលោកអ្នក
ធ្វើការភ្ជាប់បានដោយជោគជ័យ

សូមសំណាងល្អ!