កម្មវិធី Jailbreak TaiG មាន​ជា​ភាសា​អង់គ្លេសហើយ!

0
TaiG គឺជាកម្មវិធី Jailbreak ថ្មីមួយទៀត មកពី​ប្រទេស​ចិន​ដូច​កម្មវិធី Pangu ដែរ ដោយ​វា​មាន​សមត្ថភាព​អាច​ធ្វើ​ការ Jailbreak iDevice ដែល​ដំណើរ​ការ​ពី iOS 8.0 ដល់ iOS 8.1.1 បាន។ កម្មវិធី TaiG នេះ​វា​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់ សុវត្ថិភាព ហើយក៏​ត្រូវ​បាន​ធានា​ដោយ​លោក Muscle Nerd ដែល​ជា​អ្នក​ជំនាញ​មួយ​រូប​ក្នុង​វិស័យ Jailbreak ផងដែរ។ ឥលូវ​នេះ​ទាំង​វេបសាយ TaiG និង​កម្មវិធី Jailbreak របស់​វា​មាន​ជា​ភាសា​អង់គ្លេស​ហើយ ដែល​អាច​អោយ​យើង​ងាយ​ស្រួល​ប្រើ​ប្រាស់​វិញហើយ។

លើសពីនេះទៅទៀត ក្រុមអ្នក Jailbreak នេះក៏បាន​ផ្តល់​ពត៌មាន​លំអិត​ផ្សេង​ទៀត​ផង​ដែរ សម្រាប់​អ្នក​ប្រើ​ប្រាស់​កម្មវិធី Jailbreak ក៏​ដូច​ជា​អ្នក​ដែល​ចង់​ដឹង​លំអិត​ពី​ក្រុម TaiG។ ខាង​ក្រោម​នេះ​គឺ​ជា​ពត៌មាន​លំអិត​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​ដោយ​ក្រុម TaiG។
  • កម្មវិធី TaiG អាចធ្វើការ Jailbreak iOS 8.2 បានហើយ ក៏​ប៉ុន្តែ​ដោយសារ​តែ iOS 8.2 ស្ថិត​នៅ​ដំណាក់​កាល​សាក​ល្បង​នៅ​ឡើយ ក្រុម​ខ្លួន​បាន​បិទ​មុខងារ Jailbreak នេះ​វិញ ព្រោះ​អី​ខ្លាច Apple ចាប់​ដាន​បាន និង​ធ្វើ​អោយ iOS 8.2 ជំនាន់​ចុង​ក្រោយ​មិន​អាច Jailbreak បានវិញ។
  • iOS 8.1.1 គឺជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏ល្អ និងមាន​ស្ថេរភាព​មួយ ហើយ​ទំនង​ជា​ដើម​ឆ្នាំ​ក្រោយ​ទើប Apple បញ្ចេញ Software ថ្មីៗ​ទៀត ហេតុ​ដូច្នេះ​ហើយ​វា​គឺ​ជា​ពេល​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ អាប់ដេត​មក​ប្រើ iOS 8.1.1 និង Jailbreak ដោយ​ប្រើ​កម្មវិធី TaiG។
  • ក្រុម TaiG ត្រូវបានចូលរួមដោយអ្នកខ្លាំងក្នុងជំនាញ Jailbreak ហេតុ​ដូច្នេះ​ហើយ​ក្រុម​ខ្លួន​មាន​ជំនឿ​ចិត្ត​ខ្ពស់ ក្នុង​ការ Jailbreak iOS អោយ​បាន​រហ័ស និង​មាន​សុវត្ថិភាព។
  • ការ Jailbreak មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហេតុ​ដូច្នេះ​ហើយ​ក្រុម TaiG សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ការ​សហការ​ជាមួយ​ក្រុម​ខ្លាំង​ដទៃ​ទៀត​បាន ដូច​ជា​ក្រុម Pangu ជាដើម។
  • TaiG អរគុណដល់អ្នកប្រើប្រាស់មួយចំនួន ដែលបាន​រាយ​ការណ៍​ពី​បញ្ហា​ទាក់​ទង​នឹង​កម្មវិធី​នេះ ហើយ​ខ្លួន​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​អោយ​បាន​កាន់​តែឆាប់។ ​ 
សម្រាប់អ្នកដែលចង់ដោនឡូដកម្មវិធី TaiG ដែលមាន​ជា​ភាសា​អង់គ្លេស​នេះ អ្នក​អាច​ទាញ​វា​បាន​ដោយ​ល្បឿន​លឿន និង​ឥត​គិត​ថ្លៃ​ឡើយ នៅ​ក្នុង​វេបសាយ​ http://www.taig.com/en/