ដំណោះស្រាយ​ពេល​​មិនអាច Update ឬ Restore iPhone 5

0
អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone 5 ដែល​ចូលចិត្ត iOS សេរ៊ី​ថ្មីៗ ដូចជា iOS 7 ជាដើម ប្រហែល​ជាធ្លាប់ជួប ឬ​ធ្លាប់​លឺ​បញ្ហា្​ដែល​បណ្តាល​មកពី ការ​ប្រើប្រាស់កំណែ​ប្រែ​ iOS beta ដែល​ជាទូ​ទៅ​លោកអ្នក​ត្រូវមានគណនី Developer ID របស់ Apple ទើប​អាច​ទាញ​យក ឬ​ Update បាន ។ យ៉ាង​ណាមិញ លោកអ្នក​ដែល​ទាញ​យក​​ពី​ប្រភព​ឥត​គិតថ្លៃ (Pirate File) ប្រាកដជា​ជួប​បញ្ហា​មិនអាច Update ឬ​គាំង ហើយ​ទាម​ទារ​ឲ្យ Activate ទូរស័ព្ទ​ជាដើម ។ ពេល​ដែល​ទូរស័ព្ទ​អ្នក​មាន​បញ្ហា​នេះ​ហើយ សូម​ចងចាំ​ថា ទិន្នន័យ​ទាំងអស់​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​បាត់បង់ តែ​អ្នក​អាច Restore ពី Backup នៅ​ក្នុង iTunes បាន បើមាន ។


បញ្ហាខាងលើ​អាច​ឲ្យ​ទូរស័ព្ទ iPhone 5 អ្នក​ទៅជា៖

  • Restart រហូត​តែ​មិន​បង្ហាញ Home screen
  • Update ឬ Restore មិនបាន​ជោគជ័យ ហើយមិន​ស្គាល់ iTunes ពេល​ដោត​ភ្ជាប់
  • គាំង ហើយ​បង្ហាញ Apple Logo យូរជាង ១០ នាទី ។ 

 ចំណាំ៖ បើ​ទូរស័ព្ទ​អ្នក​មាន​បញ្ហា ហើយ​ពេល​ដោត​ជាមួយ​កុំព្យូទ័រ វាទារ Restore ជាមួយ iTunes ដោយ​លោត​ចូល Recovery Mode សូម​លោកអ្នក​ Restore រហូត​ទទួល​បាន Firmware ដើម ដោយ​ទាញ​យក​ពី Apple Server ដោយ​ផ្ទាល់ (ចំនាយពេល​ប្រហែល ១ ម៉ោង យោង​តាម​ល្បឿន​អ៊ីន​ធើណេត)

របៀប​កំណត់​ចូល​ទៅក្នុង Recovery Mode

ត្រង់​ចំណុច​នេះ សម្រាប់​តែ​ប្រភេទ​ទូរស័ព្ទ iPhone ណា​ដែល​មាន​បញ្ហា​ហើយ ពុំ​ស្គាល់ជាមួយ iTunes ឬ​មិនអាច​ចូល​ទៅ​កាន់ Recovery Mode បាន​តែប៉ុណ្ណោះ ។ ដើម្បី ចូល​ទៅ Recovery Mode សូម​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម៖
  • ដក​ខ្សែ USB ចេញពី iPhone ប៉ុន្តែ​ដោត​ខ្សែ​ម្ខាង​ទៀត ជាមួយ​កុំព្យូទ័័​រ​ឲ្យហើយ ។
  • សូមបិទ​ទូរស័ព្ទ​តាម​ធម្មតា​ ដោយ​​ចុចប៊ូតុង Power ឲ្យ​ជាប់​ប្រហែល​ជាពីរ ឬបី​វិនាទី រួចទាញ Slide បិទ ។
  • ប្រសិន​បើ​មិនអាច​បិទ​តាម​ធម្មតាទេ សូម​ចុច​ប៊ូតុង Power និង Home ផ្គួបគ្នា​ឲ្យជាប់ នោះ​វានឹង​បិទ ។
  • សូម​បើក​ទូរស័ព្ទ​មកវិញ ដោយ​ចុច​ប៊ូតុង Home ឲ្យជាប់ នៅពេល​ជាមួយ​គ្នានោះ សូម​ដោត​ភ្ជាប់​ខ្សែ USB ពី​ទូរស័ព្ទ​ទៅ កុំព្យូទ័រ (ចុច​ប៊ូតុង និង​ដោត​ខ្សែ​ឲ្យ​ដំណាល​គ្នា) ។ បើ​អ្នក​ឃើញ​រូប​ដូច​ខាងក្រោម (អស់​ថ្មពេក) សូម​ដាក់​សាក​វា​ចោល ប្រហែល ១០​នាទីសិន ចាំបើក​វាវិញ ។Image of an empty battery with socket to lightening bolt symbol
  • សូម​បន្ត​ចុច​ប៊ូតុង Home រហូត​ឃើញផ្ទាំង “Connect to iTunes” ។ ពេល​ឃើញ​ផ្ទាំង​នេះហើយ សូម​លែង​ដៃ​វិញ ។
ipad_itunes_connect
  • ពេល​អ្នក​បើក​កម្មវិធី iTunes វានឹង​លោត​ផ្ទាំង​សារ​ដូច​រូប​ខាងក្រោម៖
HT1808--recovery_alert-002-en.png

សូម​ត្រឡប់​ទៅ​ទូរស័ព្ទ​អ្នក​វិញ ហើយ​ធ្វើការ Restore ម្តង​ ដោយ​ទាញយក iOS ដើមរហូត​ដល់ចប់ នោះ​លោកអ្នក​នឹង​ទទួល​បានទូរស័ព្ទ​​ដែល​ដំណើរ​ការ​ដូច​ធម្មតា​វិញហើយ ។ គន្លឺះ​នេះ អាច​ឲ្យ​លោកអ្នក​ចំណេញ ១០ ដុល្លារ ដោយ​ពុំចាំបាច់​យក​ទៅ​ឲ្យ​ជាង​ជួស​ជុល ឬបុក​ប្រូក្រាម​ឲ្យ​ឡើយ ។