0
ពេលនេះប្រិយមិត្តអស់កង្វល់ពីការដំឡើង Windows ចំនួន ២
នៅលើកុំព្យូទ័រតែមួយ
តែខ្លាចក្រោយពីដំឡើងរួចមិនដំណើរការទៀតហើយ។
Sabay បានផ្សាយរបៀបដំឡើង Windows ចំនួន ២ លើម៉ាស៊ីនតែមួយឱ្យដំណើរការបានទាំងពីររួចមកហើយកាលពីសប្ដាហ៍ មុន ដែល Setup Windows 8 រួចទើប Windows 7 ចុងក្រោយ។ តែប្រសិនដំឡើង Windows 7 រួច Windows XP តាមក្រោយមិនដំណើរការឡើយ។ ក្រោយពីដំឡើង Windows XP ហើយ វានៅតែពុំអាចបើកចូល Windows XP បានទេ ពោលគឺពុំមាននូវជម្រើស Boot ឱ្យយើងរើស។
នៅទំព័រនេះ Sabay នឹងបង្ហាញពីរបៀបធ្វើឱ្យអាចដំណើរការបានទាំងពីរ។ ដើម្បីចូលទៅកាន់ជម្រើសនៃ Windows ទាំងពីរខណៈពេល Boot កុំព្យូទ័រ ទំព័រនេះ Sabay សូមណែនាំកម្មវិធីមួយឈ្មោះថា EasyBCD សម្រាប់កែ Boot។ ឧទាហរណ៍ យើងមាន Windows 7 នៅលើម៉ាស៊ីន រួចចង់បន្ថែម Windows XP មួយទៀត។
សូមប្រិយមិត្តមើលជំហានខាងក្រោម៖
ដំបូងត្រូវមានកម្មវិធី EasyBCD នៅលើ Windows មួយក្នុងចំណោមពីរ Windows ដែលទើបបានដំឡើង។ តែបើទាន់មានប្រិយមិត្តអាច ចុចត្រង់នេះ ដើម្បីទាញយកដោយឥតគិតថ្លៃ ជាមួយទំហំ 1.4MB។
១. ចុចលើប៊ូតុង Add New Entry នៅផ្នែកខាងឆ្វេង រួចហើយត្រង់ផ្នែក Operating Systems សូមចូលទៅ Windows Tab។
២. នៅត្រង់ប្រអប់ Type សូមជ្រើសរើសជំនាន់ Windows ដែលក្នុងនោះមានដូចជា៖
៣. បន្ទាប់ពីជ្រើសរើសហើយ ផ្នែក Type គឺចេញឈ្មោះប្រភេទ Windows តែម្ដង។ ឫមួយក៏ប្រិយមិត្តអាចវាយបញ្ចូលឈ្មោះ Windows ដែលចង់ដាក់ដោយខ្លួនឯងនៅត្រង់ Name ក៏បាន។
៤. រួចហើយ ចុចលើប៊ូតុង Add Entry
៥. ក្រោយមកទៀតចុចលើប៊ូតុង BCD Deployment និងរើសយក Install the Windows Vista/7 bootloader to the MBR ហើយចុចលើប៊ូតុង Write MBR ជាការស្រេច។
៦. បន្ទាប់មកបិទកម្មវិធី EasyBCD ហើយ Restart Windows ជាការស្រេច។ នៅពេលនេះ ប្រិយមិត្តនឹងបានឃើញជម្រើស Windows ពីរគឺ Windows 7 និង Microsoft Windows XP។
ចំណាំ៖ មិនថា Windows ប្រភេទណាទេគឺអាចប្រើបានទាំងអស់។

- - Windows Vista/7
- - Windows NT/2k/XP/2k3
- - Windows 95/98/ME
- - MS-DOS 6.X
៣. បន្ទាប់ពីជ្រើសរើសហើយ ផ្នែក Type គឺចេញឈ្មោះប្រភេទ Windows តែម្ដង។ ឫមួយក៏ប្រិយមិត្តអាចវាយបញ្ចូលឈ្មោះ Windows ដែលចង់ដាក់ដោយខ្លួនឯងនៅត្រង់ Name ក៏បាន។
៤. រួចហើយ ចុចលើប៊ូតុង Add Entry
៥. ក្រោយមកទៀតចុចលើប៊ូតុង BCD Deployment និងរើសយក Install the Windows Vista/7 bootloader to the MBR ហើយចុចលើប៊ូតុង Write MBR ជាការស្រេច។
៦. បន្ទាប់មកបិទកម្មវិធី EasyBCD ហើយ Restart Windows ជាការស្រេច។ នៅពេលនេះ ប្រិយមិត្តនឹងបានឃើញជម្រើស Windows ពីរគឺ Windows 7 និង Microsoft Windows XP។
ចំណាំ៖ មិនថា Windows ប្រភេទណាទេគឺអាចប្រើបានទាំងអស់។
0Awesome Comments!