កម្ទេច​ឯកសារ​បំបាត់​ភស្តុតាង ក្រោយពេល​លុប​ឬ Format Hard Disk

0
តើ​លោក​អ្នក​ធ្លាប់​គិត​ទេ​ថា​ឯកសារ​ដែល​លោក​អ្នក​បាន​លប់​ចេញ​ពី​​​​Flash Membory Hard Disk កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អាច​នឹង​មាន​គេ​ប្រើ​កម្មវិធី​ដើម្បី​ធ្វើ​ការ​ស្រោច​ស្រង់​(Restore) យក​មក​វិញ​បាន​នោះ?​វា ​ជា​រឿង​ពិត​ដែល​យើង​គួរ​តែ​ដឹង​ហើយ​មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ​​ ករណី​ដែល​អ្នក​មាន​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​ក្រុមហ៊ុន​ព័ត៌មាន​ផ្ទាល់ខ្លួន ​ឬ​ជា​ការសម្ងាត់​ដែល​មិន​អាច​ប្រាប់​បាន​នោះ។ Cambodia Youthsសូមបង្ហាញ​កម្មវិធី​មួយ​ចំនួន​ពិត​ជា​ អាច​ធ្វើ​ការ​Restore យក​ឯកសារ​ដែល​បាន​លប់​យក​មក​វិញ​បាន​មិនថា​​ការ​លុប​​នោះ​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​នោះ​ឡើយ។​កម្មវិធី​ID Data Wipe ជា ​មុខងារ​ពិសេស​មួយ​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​ធំ​ប្រហែល​ជា​ មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​អំពី​គុណ​ប្រយោជន៍​នៃ​ការប្រើប្រាស់​របស់​វា។​ កម្មវិធី​នេះ​ផ្ដល់​ឲ្យ​អ្នក​នូវ​ចំណុច​ពិសេស​ជា​ច្រើន​សម្រាប់​លោក​អ្នក​ ដែល​ចង់​បិទ​បាំង​នៅ​រឿង​សម្ងាត់​ទាក់​ទង​នឹង​ឯកសារ​​ដែល​មិន​ចង់​ឲ្យ​​នរណា ​ម្នាក់​​ធ្វើ​ការ​ស្រោច​ស្រង់​មក​ប្រើប្រាស់​វិញ​បាន។​

ខាងក្រោម​នេះ​ជា​ លក្ខណៈ​ពិសេស​នៃ​កម្មវិធី៖
លុប​នូវ​បណ្ដា​ឯកសារ​គ្រប់​ប្រភេទ​របស់​អ្នក​ជា​និរន្តរ​
បង្កើន​ផ្ទៃ​ទំនេរ​លើ​ថាសរឹង​ដោយ​លុប​ចោល​នូវ​ដាន​ទាំងឡាយ​​នៃ​ការ​លុប​ឯកសារ
មិន​ធ្វើ​ឲ្យ​ទិន្នន័យ​ដែល​លុប​រួច​រាល់​ហើយ​អាច​ស្រោច​ស្រង់​មក​វិញ​បាន
សម្អាត​ចោល​នូវ​ធុង​សំរាម​(Recycle Bin) លើ Desktop
ទិន្នន័យ​ទាំងឡាយ​នឹង​ត្រូវ​បាន​លុប​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​រក​ឃើញ
របៀប​ប្រើប្រាស់​៖
ដើម្បី​ដំឡើង​កម្មវិធី​នេះ​អ្នក​គ្រាន់​តែ​ចុច​ Next រហូត​ចប់​​នោះ​កម្មវិធី​នឹង​ដំណើរ​ការ​ដោយ​ខ្លួន​​ឯង​ដូច​រូប​ខាង​ក្រោម ៖



ក្នុង​ទីតាំង​នេះ​ជា​កន្លែង​សម្រាប់​កម្ទេច​ឯកសារ​មួយ​ឬ​មួយ​ Folder ។ ដូច​រូប​អ្នក​អាច​ឃើញ​ប៊ូតុង​ Add នៅ​ខាង​លើ​សម្រាប់​អោយ​អ្នក​បញ្ចូល​ឯកសារ​ប្រភេទ​ណាមួយ​ហើយ​ចំណែក​ឯ​ប៊ូតុង​ Add នៅ​ខាង​ក្រោម​សម្រាប់​បញ្ចូល​ ឯកសារ​ទាំង​ Folder ។បន្ទាប់​ពី​ចុច​ប៊ូតុង​ Add រួច​អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​ Start នោះ​ឯកសារ​របស់​អ្នក​នឹង​មិន​អាច​ស្រោចស្រង់​មក​វិញ​បាន​ឡើយ ។
ហើយ​ក្រៅ​ពី​នេះ​នៅ​មាន​មុខ​ងារ​មួយ​ចំនួន​ទៀត​ដូចជា៖
Wipe Free Space ៖ចុច​លើ​ប៊ូតុង​នេះ​សម្រាប់​ធ្វើ​ការ​សំអាត​ឯកសារ​ដើម្បី​បន្សល់​ចំនួន​ផ្ទៃ​ទំនេរ​ខ្លះ​ ។
wipe special folder ៖សម្រាប់​សំអាត​ថត​ឯកសារ​សំខាន់​ៗ​ដូច​ជា internet temporary file cookies history favorite និង​ Temp
Clear recently used file៖ជា​កន្លែង​សម្រាប់​សំអាត​រាល់​ឯកសារ​ដែល​អ្នក​បាន​បើក​ដំណើរ​ការ​ដូច​ជា​ Run command គេហទំព័រ​ដែល​អ្នក​បាន​រក​ និង​ my recently document ជា​ដើម ។