ការតម្លើង Window7 ជាភាសាខ្មែរ

0

សព្វ​ថ្ងៃ​នេះ​វិទ្យាសាស្ត្រ​មាន​ការ​វិវឌ្ឍន៍​ជា​ខ្លាំង យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ Window ក៏​មាន​ការ​កែ​ប្រែ​ឲ្យ​ជា​ភា​សា​ជាតិ​ផង​ដែរ។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើ​ម្បី​ឲ្យ Window ដើរ​ជា​ភា​សា​ខ្មែរ?
ជា​ការ​ពិត​ណាស់ អ្នក​ដែល​ប្រើ​ប្រាស់ Window 7 សព្វ​ថ្ងៃ​យើង​អាច​អនុញ្ញាតិ​ឲ្យ Window របស់ ​យើង​ដើរ​ជា​ភា​សា​ខ្មែរ​បាន​យ៉ាង​ងាយ​ស្រួល និង ជួយ​លើក​តម្កើន​នូវ​ភាសាជាតិ​ផង​ដែរ ដូច្នេះ​ហើយ​យើង ត្រូវ​អនុវត្ត​ជា​ជំហាន ដូច​ខាង​ក្រោម៖
. ដំបូង​យើង​ដោត​ឡូត file តម្លើង​ជា​ភាសាខ្មែរ​សិន​សំរាប់​ដាក់​ក្នុង​កុំព្យូទ័ររ​បស់​យើង គឺ​យើង​ដោត​ឡូត​តាម Link ខាង​ក្រោម៖
http://www.mediafire.com/?7n3ygvr99iwfzlz

២. បន្ទាប់មកយើងធ្វើការតម្លើងវា
៣.នៅពេលដែលយើងតម្លើងវារួចហើយ យើងចូលទៅក្នុង Control Panel​ ហើយជ្រើសយកRegion and Language





៤. រួចបន្ទាប់មកទៀតយើងជ្រើសរើស Keyboards and Languages ហើយយក​ Cursor ដាក់ខាងក្រោមរួច ជ្រើសរើសយក  ខ្មែរ រួចចុច OK.



៥. បន្ទាប់មកវាសួរដើម្បី Log Off ដូចនេះ យើងចុចលើ Log Off now រួចវានឹង restart​ កុំព្យូទ័រ



៦. ជាទីបញ្ចប់យើងនឹងបាន Window ដែលប្រើដោយអក្សរខ្មែរយ៉ាងស្រួល ម្យ៉ាងវិញទៀតយើងក៏អាចប្តូរ ពុម្ពអក្សរតាមតម្រូវការរបស់យើងផងដែរដោយ ចូលទៅ Desktop ខាងក្រៅ Right Click មួយរួចយក >ការតម្រូវតាមបុគ្គល >រួចយក> ពណ៌ផ្ទាំងបង្អួច > រួចយក> ការកំណត់រូបរាងដែលមានកម្រិតខ្ពស់ >ហើយចុចទៅលើ >ធាតុ> ដើម្បីផ្លាស់ប្តូរ និង >កែពុម្ពអក្សរ >តាមតម្រូវចិត្ត៕