0
កាលពីសប្ដាហ៍មុនវាគឺជារឿងគួរអោយភ្ញាក់ផ្អើលមែនទែន ជាមួយនឹងកម្មវិធី
Jailbreak មានឈ្មោះថា Pangu
ត្រូវបានបង្កើតឡើងយ៉ាងម៉ត់ចត់បំផុតពីក្រុមបំបែកកូដប្រទេសចិន
សម្រាប់ម៉ាស៊ីន iPod Touch, iPad និង iPhone
ដែលយើងទាំងអស់គ្នាបានធ្វើការរង់ចាំយ៉ាងយូរខែណាស់មកហើយ។
យ៉ាងណាមិញកម្មវិធី Pangu នោះគឺគ្រាន់តែជាជំនាន់ 1.0 ប៉ុណ្ណោះ
ហើយវាអាចប្រើប្រាស់បានតែជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows
តែប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រាស់ Mac OS X គឺមិនអាចធ្វើការ
Jailbreak បានឡើយ
ពិសេសបំផុតនោះគឺយើងពិបាកក្នុងការមើលទៅលើអក្សរដែលមាននៅលើ
កម្មវិធីនោះណាស់ វាមានសុទ្ធតែសញ្ញាសួរ

សូមធ្វើការ
បង្ហាញកម្មវិធី Pangu
នេះដដែលទៅដល់ប្រិយមិត្តទាំងអស់គ្នាអោយបានដឹងថា ក្រុមបំបែកកូដ
Pangu របស់ចិន បានធ្វើការដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំបំផុត
ដោយបញ្ចេញអោយមានកម្មវិធី Pangu ជំនាន់ថ្មី
ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងជំនាន់មុន។ Pangu ជំនាន់
1.1.0 អាចប្រើប្រាស់បាននៅលើប្រព័ន្ធប្រតិបត្តិការ Windows និង OS X
របស់ Apple ថែមទៀត
ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺយើងនឹងមិនឃើញសញ្ញាសួររញ៉េ
រញ៉ៃទៀតឡើយ ផ្ទុយទៅវិញយើងនឹងឃើញមានភាសាអង់គ្លេសមកជំនួសវិញ
ដែលបង្កអោយមានភាពងាយស្រួលយល់ជាងជំនាន់ 1.0 កាលពីអាទិត្យមុន
ដូចរូបខាងក្រោមនេះ។
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ទៀតថា
តើដំណើរការ Jailbreak រវាង Pangu ជំនាន់ 1.0 និង Pangu ជំនាន់ 1.1.0
ខុសគ្នាដែរឬទេ?
តើវាអាចនឹងបង្កអោយមានផលប៉ះពាល់អ្វីទៅដល់ម៉ាស៊ីន? ចម្លើយគឺ
របៀប Jailbreak
មានភាពដូចគ្នាទាំងស្រុងចាប់ផ្ដើមពីដំណាក់កាលដំបូងរហូតដល់
ដំណាក់កាលចុងក្រោយ ដោយអ្នកត្រូវផ្លាស់ប្ដូរថ្ងៃខែ និងម៉ោងជាដើម
ពិសេសផងដែរនោះ Pangu 1.1.0 មានទំហំតូចត្រឹមតែ 34.2MB ប៉ុណ្ណោះ រីឯ
Pangu 1.0 មានទំហំ 79.5 MB។ ក្នុងនោះផងដែរក្រុម Pangu
បានបញ្ជាក់ប្រាប់នៅក្នុងបណ្ដាញសង្គម Twitter ផងដែរថា Pangu
ជំនាន់ថ្មីនេះបានធ្វើការកែប្រែ bugs ខ្លះៗ
ពិសេសសម្រាប់ម៉ាស៊ីនមានបញ្ហា Boot Loop
នឹងអាចដំណើរការបានស្រួលដូចធម្មតា
ហើយវាក៏មិនបង្កអោយមានផលអាក្រក់ដល់ម៉ាស៊ីនរបស់យើងដែរ
អោយតែធ្វើទៅតាមដំណាក់កាលនីមួយៗបានត្រឹមត្រូវ។
សង្ឃឹមថាអ្នកទាំងអស់អាចនឹង
ទទួលបានភាពងាយស្រួលបន្ថែមទៀតក្នុងការ Jailbreak ម៉ាស៊ីន iPod
Touch, iPad និង iPhone របស់អ្នកបានកាន់តែសំបូរបែប និងរហ័សជាងមុន។
0Awesome Comments!