0
អ្នកប្រើប្រាស់ទូរស័ព្ទ iPhone 5 ដែលចូលចិត្ត iOS សេរ៊ីថ្មីៗ ដូចជា
iOS 7 ជាដើម ប្រហែលជាធ្លាប់ជួប ឬធ្លាប់លឺបញ្ហា្ដែលបណ្តាលមកពី
ការប្រើប្រាស់កំណែប្រែ iOS beta ដែលជាទូទៅលោកអ្នកត្រូវមានគណនី
Developer ID របស់ Apple ទើបអាចទាញយក ឬ Update បាន ។ យ៉ាងណាមិញ
លោកអ្នកដែលទាញយកពីប្រភពឥតគិតថ្លៃ (Pirate File)
ប្រាកដជាជួបបញ្ហាមិនអាច Update ឬគាំង ហើយទាមទារឲ្យ Activate
ទូរស័ព្ទជាដើម ។ ពេលដែលទូរស័ព្ទអ្នកមានបញ្ហានេះហើយ សូមចងចាំថា
ទិន្នន័យទាំងអស់ក្នុងទូរស័ព្ទរបស់អ្នកត្រូវបានបាត់បង់ តែអ្នកអាច
Restore ពី Backup នៅក្នុង iTunes បាន បើមាន ។


បញ្ហាខាងលើអាចឲ្យទូរស័ព្ទ iPhone 5 អ្នកទៅជា៖
- Restart រហូតតែមិនបង្ហាញ Home screen
- Update ឬ Restore មិនបានជោគជ័យ ហើយមិនស្គាល់ iTunes ពេលដោតភ្ជាប់
- គាំង ហើយបង្ហាញ Apple Logo យូរជាង ១០ នាទី ។
ចំណាំ៖ បើទូរស័ព្ទអ្នកមានបញ្ហា ហើយពេលដោតជាមួយកុំព្យូទ័រ វាទារ Restore ជាមួយ iTunes ដោយលោតចូល Recovery Mode សូមលោកអ្នក Restore រហូតទទួលបាន Firmware ដើម ដោយទាញយកពី Apple Server ដោយផ្ទាល់ (ចំនាយពេលប្រហែល ១ ម៉ោង យោងតាមល្បឿនអ៊ីនធើណេត)
របៀបកំណត់ចូលទៅក្នុង Recovery Mode
ត្រង់ចំណុចនេះ សម្រាប់តែប្រភេទទូរស័ព្ទ iPhone ណាដែលមានបញ្ហាហើយ ពុំស្គាល់ជាមួយ iTunes ឬមិនអាចចូលទៅកាន់ Recovery Mode បានតែប៉ុណ្ណោះ ។ ដើម្បី ចូលទៅ Recovery Mode សូមអនុវត្តន៍តាមជំហានខាងក្រោម៖- ដកខ្សែ USB ចេញពី iPhone ប៉ុន្តែដោតខ្សែម្ខាងទៀត ជាមួយកុំព្យូទ័័រឲ្យហើយ ។
- សូមបិទទូរស័ព្ទតាមធម្មតា ដោយចុចប៊ូតុង Power ឲ្យជាប់ប្រហែលជាពីរ ឬបីវិនាទី រួចទាញ Slide បិទ ។
- ប្រសិនបើមិនអាចបិទតាមធម្មតាទេ សូមចុចប៊ូតុង Power និង Home ផ្គួបគ្នាឲ្យជាប់ នោះវានឹងបិទ ។
- សូមបើកទូរស័ព្ទមកវិញ ដោយចុចប៊ូតុង Home ឲ្យជាប់
នៅពេលជាមួយគ្នានោះ សូមដោតភ្ជាប់ខ្សែ USB ពីទូរស័ព្ទទៅ កុំព្យូទ័រ
(ចុចប៊ូតុង និងដោតខ្សែឲ្យដំណាលគ្នា) ។ បើអ្នកឃើញរូបដូចខាងក្រោម
(អស់ថ្មពេក) សូមដាក់សាកវាចោល ប្រហែល ១០នាទីសិន ចាំបើកវាវិញ ។
- សូមបន្តចុចប៊ូតុង Home រហូតឃើញផ្ទាំង “Connect to iTunes” ។ ពេលឃើញផ្ទាំងនេះហើយ សូមលែងដៃវិញ ។
- ពេលអ្នកបើកកម្មវិធី iTunes វានឹងលោតផ្ទាំងសារដូចរូបខាងក្រោម៖
0Awesome Comments!