
វា
ជារឿងធម្មតាបន្ទាប់ពីអ្នកធ្វើការតម្លើងប្រព័ន្ធប្រតិបត្តិការ
វីនដូថ្មីហើយ
Driverមួយចំនួនគឺមិនត្រូវបានស្គាល់ដូចជាDriverសម្លេង
និងVGAជាដើម។ ប្រសិនបើអ្នកស្គាល់នូវប្រភេទ
និងសេរីកុំព្យូទ័ររបស់អ្នកនោះ វានឹងមានភាពងាយស្រួល
ដោយអ្នកគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនកុំព្យូទ័រនោះ
អ្នកនឹងរកឃើញនូវរាល់Driver ទាំងអស់ដែលអ្នកត្រូវការ។ ប៉ុន្តែ
ប្រសិនបើអ្នកមិនស្គាល់ប្រភេទកុំព្យូទ័រ និងសេរីទេនោះ
វាគឺជាបញ្ហាដ៏ពិបាកមួយប្រសិនបើអ្នកគ្មានកម្មវិធីជំនួយទេនោះ។
ប៉ុន្តែអ្នកមិនបាច់បារម្មណ៍ទេ
Cambodiayouths សូមនែនាំកម្មវិធី
មួយដែលមានឈ្មោះថា 3DP Chip ដែលជាកម្មវិធី
ជំនួយក្នុងការស្វែររកDriver របស់កុំព្យូទ័រ។
កម្មវិធីនេះគឺជាកម្មវិធីដែលសមញ្ញហើយងាយស្រួលប្រើ។
តើ3DP Chip ប្រើយ៉ាងម៉េច?
១-
ចុចត្រង់នេះដើម្បីធ្វើការទាញយកកម្មវិធី3DP Chip ។
២- បន្ទាប់ពីធ្វើការទាញយកហើយ សូមដំណើរការកម្មវិធីនេះ។ ខាងក្រោមនេះគឺជារូបកម្មវិធី 3DP Chip កំពុងដំណើរការ។

៣- ចុចលើប្រភេទDriverដែលអ្នកត្រូវការ ដែលក្នុងនោះមានដូចជា CPU Motherboard Video Card, Sound Card និង Ethernet Card។
៤- បន្ទាប់ពីអ្នកបានចុចលើDriverណាមួយហើយនោះ
វានឹងនាំអ្នកទៅកាន់គេហទំព័រមួយដែលមានផ្ទុកDriverដែលអ្នកត្រូវ
ការ
ហើយអ្នកអាចធ្វើការទាញយកDriverនោះមកតម្លើងនៅក្នុងកុំព្យូទ័រ
របស់អ្នកដោយឥតគិតថ្លៃ។
0Awesome Comments!