0
អស់រយៈពេលជាយូរខែមកហើយ ដែលអ្នកប្រើប្រាស់ iPhone, iPad និង iPod Touch
បានទន្ទឹងរង់ចាំកម្មវិធី Jailbreak iOS 7.1.1
ព្រោះអីបើគ្មានកម្មវិធី Jailbreak ទេ
ការប្រើប្រាស់ឧបករណ៍ទាំងនោះហាក់បីដូចជាគ្មានតម្លៃសោះ។
នៅថ្ងៃនេះ ក្រុមអ្នកបំបែកកូដចិនឈ្មោះថា Pangu បានបញ្ចេញកម្មវិធី
Jailbreak iOS 7.1.1 ជាផ្លូវការហើយ
ដែលនេះគឺពិតជារឿងដ៏គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់។ កម្មវិធី
Jailbreak iOS 7.1 និង 7.1.1 នេះក៏ទទួលស្គាល់ដោយក្រុម IH8sn0w ផងដែរ
ដូច្នេះអ្នកទាំងអស់គ្នាកុំគិតថា នេះគឺជាកម្មវិធីបោកប្រាស់អី។


