0
ជំងឺឈឺក អាចកើតមានឡើង គ្រប់ពេលវេលា អាចកើតឡើងតែឯង ឬក៏កើតមាននៅពេល
ដែលអ្នកមានជំងឺផ្តាសាយ។ ខាងក្រោមនេះ គឺជាវិធីងាយៗក្នុងការ
បំបាត់អាការៈឈឺកនេះ៖
១. ខ្ពុលមាត់ជាមួយទឹកអំបិល៖ យកទឹកក្តៅមួយកែវ លាយជាមួយអំបិល
១ស្លាបព្រាកាហ្វេ កូរឲ្យសព្វ រួចយកមកខ្ពុលមាត់ ដោយងើយក្បាលទៅក្រោយ
ដើម្បីឲ្យទឹកអំបិលជ្រាប ទៅដល់កររបស់អ្នក។ ធ្វើបែបនេះប្រហែស៣០វិនាទី
រួចខ្ជាក់ទឹកនោះចេញមកវិញ ត្រូវចាំថាអ្នកមិនត្រូវលេបទឹកនោះទេ...